គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 38:2-6 Khmer Standard Version (KHSV)

2. ដ្បិត​ព្រួញ​របស់​ព្រះ‌អង្គបាន​ធ្វើ​ឲ្យ​ទូលបង្គំ​ឈឺ​ចុក​ចាប់ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ​បាន​សង្កត់មក​លើ​ទូលបង្គំ។

3. ព្រះ‌ពិរោធ​របស់​ព្រះ‌អង្គបាន​ធ្វើ​ឲ្យ​ទូលបង្គំ​ឈឺ​សព្វ​សព៌ាង្គ‌កាយហើយ​អំពើ​បាប​របស់​ទូលបង្គំបាន​ធ្វើ​ឲ្យ​ឆ្អឹង‌ឆ្អែង​របស់​ទូលបង្គំ​ពុក​អស់

4. ដ្បិត​កំហុស​របស់​ទូលបង្គំ​បាន​ជន់‌ជោរឡើង​លិច​ក្បាល​ទូលបង្គំហើយ​ជា​បន្ទុក​មួយ​ដ៏​ធ្ងន់​សង្កត់​មក​លើ​ទូលបង្គំ។

5. របួស​ទូលបង្គំ​ក្លាយ​ទៅ​ជា​ដំបៅ​រលួយហើយ​ធុំ​ក្លិន​អសោចព្រោះ​តែ​គំនិត​លេលា​របស់​ទូលបង្គំ។

6. ទូលបង្គំ​ឈឺ​ចុក​ចាប់​ជា​ខ្លាំង រហូត​ដល់​ចំកោង​ខ្លួនហើយ​ទូលបង្គំ​កើត​ទុក្ខ​មួយ​ថ្ងៃ​វាល់​ល្ងាច។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 38