គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 37:5-17 Khmer Standard Version (KHSV)

5. ចូរ​ផ្ញើ​វាសនា​របស់​អ្នក​ទៅ​ក្នុងព្រះ‌ហស្ដ​របស់​ព្រះ‌អង្គចូរ​ផ្ញើ​ជីវិត​លើ​ព្រះ‌អង្គ នោះ​ទ្រង់​នឹង​ជួយ​អ្នក។

6. ព្រះ‌អង្គ​នឹង​បង្ហាញ​ឲ្យ​គេ​ឃើញ​ថាអ្នក​ជា​មនុស្ស​សុចរិត ដូច​ឃើញ​ពន្លឺ​ថ្ងៃហើយ​ព្រះ‌អង្គ​នឹង​បង្ហាញ​ឲ្យ​គេ​ឃើញ​ថាអ្នក​ជា​មនុស្ស​ទៀង​ត្រង់ដូច​ពន្លឺ​នៅ​ពេល​ថ្ងៃ​ត្រង់។

7. ចូរ​ស្ងប់​ស្ងៀម​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ហើយ​ទុក​ចិត្ត​លើ​ព្រះ‌អង្គ​ទៅមិន​ត្រូវ​ចង​កំហឹង​នឹង​អ្នកដែល​បាន​ចម្រុង‌ចម្រើន​នោះ​ឡើយហើយ​ក៏​មិន​ត្រូវ​ចង​កំហឹង​នឹង​មនុស្សដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​ដែរ។

8. ចូរ​រំងាប់​កំហឹង និង​លះ‌បង់​ចិត្តក្ដៅ​ក្រហាយ​នោះ​ចោល​ទៅកុំ​ចង​កំហឹង​ឡើយ ព្រោះ​កំហឹង​តែងតែបង្ក​ឲ្យ​មាន​ការ​អាក្រក់។

9. ព្រះ‌អម្ចាស់​នឹង​កាត់‌កាល់​អស់​អ្នកដែល​ប្រព្រឹត្ត​អំពើ​អាក្រក់តែ​អស់​អ្នក​ដែល​សង្ឃឹម​លើ​ព្រះ‌អង្គនឹង​ទទួល​ទឹក​ដី​ជា​មត៌ក។

10. នៅ​តែ​បន្តិច​ទៀតនឹង​លែង​មាន​មនុស្ស​អាក្រក់​ទៀត​ហើយ!ទោះ​បី​អ្នក​ខំ​រក​មើល​កន្លែង​ដែល​គេ​ធ្លាប់​នៅក៏​មិន​ឃើញ​មាន​អ្វី​ដែរ។

11. រីឯ​មនុស្ស​ទន់‌ទាប​វិញគេ​នឹង​ទទួល​ទឹក​ដី​ជា​មត៌កហើយ​នឹង​បាន​សប្បាយ​សុខ​ក្សេម‌ក្សាន្ត។

12. មនុស្ស​អាក្រក់​តែងតែ​ឃុប‌ឃិត​ប្រឆាំងនឹង​មនុស្ស​សុចរិតទាំង​សង្កៀត​ធ្មេញ​ដាក់​មនុស្ស​សុចរិត​ទៀត​ផង

13. ក៏​ប៉ុន្តែ ព្រះ‌អម្ចាស់​សើច​ចំអក​ដាក់​មនុស្ស​អាក្រក់ព្រោះ​ព្រះ‌អង្គ​ជ្រាប​ថាពេល​ដែល​គេ​ត្រូវ​វិនាស ជិត​មក​ដល់​ហើយ។

14. មនុស្ស​អាក្រក់​នាំ​គ្នា​ហូត​ដាវ យឹត​ធ្នូដើម្បី​ប្រហារ​ជីវិត​មនុស្ស​ក្រីក្រ​ទុគ៌តនិង​អារ-ក​មនុស្ស​ដែល​មាន​ចិត្ត​ទៀង​ត្រង់។

15. ប៉ុន្តែ ដាវ​របស់​គេ​នឹង​ចាក់​ទម្លុះបេះ‌ដូង​របស់​ខ្លួន​ឯងហើយ​ធ្នូ​របស់​គេ​នឹង​ត្រូវ​បាក់​បែក​អស់។

16. ទ្រព្យ​តែ​បន្តិច‌បន្តួច​របស់​មនុស្ស​សុចរិតប្រសើរ​ជាង​ទ្រព្យ​សម្បត្តិ​ស្ដុក‌ស្ដម្ភរបស់​មនុស្ស​អាក្រក់

17. ដ្បិត​ព្រះ‌អម្ចាស់​នឹង​ជួយ​គាំទ្រ​មនុស្ស​សុចរិតតែ​ព្រះ‌អង្គ​នឹង​បំបាក់​កម្លាំងរបស់​មនុស្ស​អាក្រក់​វិញ។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 37