គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 37:27-40 Khmer Standard Version (KHSV)

27. ចូរ​ចៀស‌វាង​អំពើ​អាក្រក់ ហើយ​ប្រព្រឹត្ត​តែ​អំពើ​ល្អធ្វើ​ដូច្នេះ អ្នក​នឹង​រស់​នៅ​លើ​ទឹក​ដី​នេះ​រហូត​ត​ទៅ

28. ដ្បិត​ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យនឹង​ការ​អ្វី​ដែល​ត្រឹម​ត្រូវ ព្រះ‌អង្គ​ថែ‌រក្សាអស់​អ្នក​ដែល​ជឿ​លើ​ព្រះ‌អង្គ​ជា‌និច្ចព្រះ‌អង្គ​មិន​បោះ​បង់​ពួក​គេ​ឡើយតែ​ព្រះ‌អង្គ​កាត់‌កាល់​ពូជ‌ពង្ស​របស់​មនុស្សអាក្រក់​ឲ្យ​វិនាស​សាប‌សូន្យ។

29. មនុស្ស​សុចរិត​នឹង​ទទួល​ទឹក​ដី​ជា​មត៌កហើយ​គេ​នឹង​រស់​នៅ​លើ​ទឹក​ដី​នោះ​រហូត​ត​ទៅ។

30. មនុស្ស​សុចរិត​តែងតែ​ស្រដី​ចេញ​មកនូវ​ពាក្យ‌ពេចន៍​ប្រកប​ដោយ​ប្រាជ្ញា។ហើយ​អណ្ដាត​របស់​គេ​គ្រលាស់ចេញ​មក​នូវ​អ្វី​ដែល​ត្រឹម​ត្រូវ

31. ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អម្ចាស់​ដក់​នៅ​ក្នុង​ដួង​ចិត្តរបស់​គេ ហើយ​គេ​នឹង​មិន​ឃ្លាត​ចាកពី​មាគ៌ា​របស់​ព្រះ‌អង្គ​ឡើយ។

32. មនុស្ស​អាក្រក់​ឃ្លាំ​មើល​មនុស្ស​សុចរិតហើយ​រក​មធ្យោ‌បាយ​ចាំ​សម្លាប់​គេ​ផង។

33. ប៉ុន្តែ ព្រះ‌អម្ចាស់​មិន​បោះ​បង់​មនុស្ស​សុចរិតឲ្យ​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស អាក្រក់​ឡើយហើយ​ប្រសិន​បើ​គេ​កាត់​ក្ដី​មនុស្ស​សុចរិតទ្រង់​ក៏​មិន​បណ្ដោយ​ឲ្យ​គេ​ដាក់​ទោស​បាន​ដែរ។

34. ចូរ​សង្ឃឹម​ទុក​ចិត្ត​លើ​ព្រះ‌អម្ចាស់ហើយ​កាន់​តាម​មាគ៌ា​របស់​ព្រះ‌អង្គ​ទៅនោះ​ព្រះ‌អង្គ​នឹង​លើក​កិត្តិយស​អ្នក​ឡើងឲ្យ​គ្រប់‌គ្រង​ទឹក​ដី​ជា​មត៌កហើយ​អ្នក​នឹង​ឃើញ​មនុស្ស​អាក្រក់ត្រូវ​កាត់‌កាល់​ចោល។

35. ខ្ញុំ​ធ្លាប់​ឃើញ​មនុស្ស​អាក្រក់​ប្រើ​អំណាច​ផ្ដាច់​ការគេ​រីក​ចម្រើន​ឡើងដូច​ដើម​ឈើ​មាន​ស្លឹក​ខៀវ​ខ្ចី​បែក​មែក​សាខា។

36. ក្រោយ​មក គេ​រលាយ​បាត់​សូន្យ​ទៅខ្ញុំ​ខំ​រក​មើល​គេ តែ​រក​មិន​ឃើញ​សោះ។

37. ចូរ​សង្កេត​មើល​មនុស្ស​ទៀង​ត្រង់ដែល​គ្មាន​ចិត្ត​វៀច‌វេរ មនុស្ស​សន្សំ​សុខតែងតែ​មាន​អនាគត​រុងរឿង​ជា‌និច្ច។

38. រីឯ​មនុស្ស​បាប​វិញ នឹង​ត្រូវ​វិនាស​សូន្យ​អស់​ទៅហើយ​មនុស្ស​ទមិឡ នឹង​គ្មានអនាគត​ភ្លឺ​ស្វាង​សោះ​ឡើយ។

39. ព្រះ‌អម្ចាស់​តែងតែ​សង្គ្រោះ​មនុស្ស​សុចរិតហើយ​ព្រះ‌អង្គ​ជា​កំពែង​ការពារ​គេនៅ​គ្រា​មាន​អាសន្ន។

40. ព្រះ‌អម្ចាស់​សង្គ្រោះ និង​រំដោះ​ពួក​គេឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​មនុស្ស​អាក្រក់ព្រះ‌អង្គ​សង្គ្រោះ​ពួក​គេ ពី‌ព្រោះ​ពួក​គេមក​ជ្រក​កោន​ក្រោម​ម្លប់​ព្រះ‌បារមី​ព្រះ‌អង្គ។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 37