គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 37:22-34 Khmer Standard Version (KHSV)

22. អស់​អ្នក​ដែល​ព្រះ‌អម្ចាស់​ប្រទាន​ពរនឹង​ទទួល​ទឹក​ដី​ជា​មត៌ករីឯ​អ្នក​ដែល​ព្រះ‌អង្គ​ដាក់​បណ្ដាសា​វិញនឹង​ត្រូវ​កាត់‌កាល់​ចោល។

23. ព្រះ‌អម្ចាស់​ពង្រឹង​ជំហាន​របស់​មនុស្ស​ឲ្យ​បាន​មាំ‌មួនហើយ​ព្រះ‌អង្គ​គាប់​ព្រះ‌ហឫទ័យនឹង​មាគ៌ា​របស់​គេ។

24. ប្រសិន​បើ​អ្នក​នោះ​ភ្លាត់​ជើងគេ​នឹង​មិន​ដួល​ដល់​ដី​ឡើយព្រោះ​ព្រះ‌អម្ចាស់​កាន់​ដៃ​គេ​ជាប់។

25. តាំង​ពី​ខ្ញុំ​នៅ​ក្មេង រហូត​មក​ទល់​ពេល​ខ្ញុំ​ចាស់​នេះខ្ញុំ​មិន​ដែល​ឃើញ​ព្រះ‌អម្ចាស់​បោះ​បង់​ចោលមនុស្ស​សុចរិត​ឡើយ ហើយ​ក៏​មិន​ដែល​ឃើញ​កូន​ចៅរបស់​គេ​សុំ​ទាន​ដែរ។

26. មនុស្ស​សុចរិត​តែងតែ​មាន​ចិត្ត​អាណិត​មេត្តានិង​ចេះ​ឲ្យ​របស់​របរ​ទៅ​អ្នក​ដទៃ​ខ្ចីគេ​បាន​ទទួល​កូន​ចៅ​ទុក​ជា​ព្រះ‌ពរ។

27. ចូរ​ចៀស‌វាង​អំពើ​អាក្រក់ ហើយ​ប្រព្រឹត្ត​តែ​អំពើ​ល្អធ្វើ​ដូច្នេះ អ្នក​នឹង​រស់​នៅ​លើ​ទឹក​ដី​នេះ​រហូត​ត​ទៅ

28. ដ្បិត​ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យនឹង​ការ​អ្វី​ដែល​ត្រឹម​ត្រូវ ព្រះ‌អង្គ​ថែ‌រក្សាអស់​អ្នក​ដែល​ជឿ​លើ​ព្រះ‌អង្គ​ជា‌និច្ចព្រះ‌អង្គ​មិន​បោះ​បង់​ពួក​គេ​ឡើយតែ​ព្រះ‌អង្គ​កាត់‌កាល់​ពូជ‌ពង្ស​របស់​មនុស្សអាក្រក់​ឲ្យ​វិនាស​សាប‌សូន្យ។

29. មនុស្ស​សុចរិត​នឹង​ទទួល​ទឹក​ដី​ជា​មត៌កហើយ​គេ​នឹង​រស់​នៅ​លើ​ទឹក​ដី​នោះ​រហូត​ត​ទៅ។

30. មនុស្ស​សុចរិត​តែងតែ​ស្រដី​ចេញ​មកនូវ​ពាក្យ‌ពេចន៍​ប្រកប​ដោយ​ប្រាជ្ញា។ហើយ​អណ្ដាត​របស់​គេ​គ្រលាស់ចេញ​មក​នូវ​អ្វី​ដែល​ត្រឹម​ត្រូវ

31. ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អម្ចាស់​ដក់​នៅ​ក្នុង​ដួង​ចិត្តរបស់​គេ ហើយ​គេ​នឹង​មិន​ឃ្លាត​ចាកពី​មាគ៌ា​របស់​ព្រះ‌អង្គ​ឡើយ។

32. មនុស្ស​អាក្រក់​ឃ្លាំ​មើល​មនុស្ស​សុចរិតហើយ​រក​មធ្យោ‌បាយ​ចាំ​សម្លាប់​គេ​ផង។

33. ប៉ុន្តែ ព្រះ‌អម្ចាស់​មិន​បោះ​បង់​មនុស្ស​សុចរិតឲ្យ​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស អាក្រក់​ឡើយហើយ​ប្រសិន​បើ​គេ​កាត់​ក្ដី​មនុស្ស​សុចរិតទ្រង់​ក៏​មិន​បណ្ដោយ​ឲ្យ​គេ​ដាក់​ទោស​បាន​ដែរ។

34. ចូរ​សង្ឃឹម​ទុក​ចិត្ត​លើ​ព្រះ‌អម្ចាស់ហើយ​កាន់​តាម​មាគ៌ា​របស់​ព្រះ‌អង្គ​ទៅនោះ​ព្រះ‌អង្គ​នឹង​លើក​កិត្តិយស​អ្នក​ឡើងឲ្យ​គ្រប់‌គ្រង​ទឹក​ដី​ជា​មត៌កហើយ​អ្នក​នឹង​ឃើញ​មនុស្ស​អាក្រក់ត្រូវ​កាត់‌កាល់​ចោល។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 37