គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 37:14-25 Khmer Standard Version (KHSV)

14. មនុស្ស​អាក្រក់​នាំ​គ្នា​ហូត​ដាវ យឹត​ធ្នូដើម្បី​ប្រហារ​ជីវិត​មនុស្ស​ក្រីក្រ​ទុគ៌តនិង​អារ-ក​មនុស្ស​ដែល​មាន​ចិត្ត​ទៀង​ត្រង់។

15. ប៉ុន្តែ ដាវ​របស់​គេ​នឹង​ចាក់​ទម្លុះបេះ‌ដូង​របស់​ខ្លួន​ឯងហើយ​ធ្នូ​របស់​គេ​នឹង​ត្រូវ​បាក់​បែក​អស់។

16. ទ្រព្យ​តែ​បន្តិច‌បន្តួច​របស់​មនុស្ស​សុចរិតប្រសើរ​ជាង​ទ្រព្យ​សម្បត្តិ​ស្ដុក‌ស្ដម្ភរបស់​មនុស្ស​អាក្រក់

17. ដ្បិត​ព្រះ‌អម្ចាស់​នឹង​ជួយ​គាំទ្រ​មនុស្ស​សុចរិតតែ​ព្រះ‌អង្គ​នឹង​បំបាក់​កម្លាំងរបស់​មនុស្ស​អាក្រក់​វិញ។

18. ព្រះ‌អម្ចាស់​យក​ព្រះ‌ហឫទ័យ​ទុក​ដាក់នឹង​ជីវិត​របស់​មនុស្ស​ឥត​សៅ‌ហ្មងព្រះ‌អង្គ​នឹង​ថែ‌រក្សា​ទឹក​ដី​របស់​គេឲ្យ​បាន​គង់‌វង្ស​រហូត​ត​ទៅ។

19. នៅ​គ្រា​មាន​អាសន្ន គេ​នឹង​មិន​ត្រូវ​អាម៉ាស់​ឡើយហើយ​នៅ​គ្រា​មាន​ទុរ្ភិក្សគេ​នឹង​បាន​បរិភោគ​ឆ្អែត។

20. រីឯ​មនុស្ស​អាក្រក់ គេ​នឹង​ត្រូវ​វិនាស​សូន្យហើយ​ខ្មាំង​សត្រូវ​របស់​ព្រះ‌អម្ចាស់ក៏​នឹង​រលាយ​សូន្យ​ទៅ ដូច​វាល​ស្មៅ​ខៀវ​ខ្ចីដែល​ឆេះ​រលាយ​សូន្យ​ទៅ​ជា​ផ្សែង​ដែរ។

21. មនុស្ស​អាក្រក់​ខ្ចី​អ្វីៗ​ពី​គេហើយ​មិន​ដែល​សង​វិញ​ឡើយរីឯ​មនុស្ស​សុចរិត​វិញ តែងតែ​មាន​ចិត្ត​ទូលាយនិង​ចេះ​ឲ្យ​របស់​របរ​ទៅ​អ្នក​ដទៃ។

22. អស់​អ្នក​ដែល​ព្រះ‌អម្ចាស់​ប្រទាន​ពរនឹង​ទទួល​ទឹក​ដី​ជា​មត៌ករីឯ​អ្នក​ដែល​ព្រះ‌អង្គ​ដាក់​បណ្ដាសា​វិញនឹង​ត្រូវ​កាត់‌កាល់​ចោល។

23. ព្រះ‌អម្ចាស់​ពង្រឹង​ជំហាន​របស់​មនុស្ស​ឲ្យ​បាន​មាំ‌មួនហើយ​ព្រះ‌អង្គ​គាប់​ព្រះ‌ហឫទ័យនឹង​មាគ៌ា​របស់​គេ។

24. ប្រសិន​បើ​អ្នក​នោះ​ភ្លាត់​ជើងគេ​នឹង​មិន​ដួល​ដល់​ដី​ឡើយព្រោះ​ព្រះ‌អម្ចាស់​កាន់​ដៃ​គេ​ជាប់។

25. តាំង​ពី​ខ្ញុំ​នៅ​ក្មេង រហូត​មក​ទល់​ពេល​ខ្ញុំ​ចាស់​នេះខ្ញុំ​មិន​ដែល​ឃើញ​ព្រះ‌អម្ចាស់​បោះ​បង់​ចោលមនុស្ស​សុចរិត​ឡើយ ហើយ​ក៏​មិន​ដែល​ឃើញ​កូន​ចៅរបស់​គេ​សុំ​ទាន​ដែរ។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 37