គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 37:1-8 Khmer Standard Version (KHSV)

1. មិន​ត្រូវ​ចង​កំហឹង​នឹង​អស់​អ្នកដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​ឡើយហើយ​ក៏​កុំ​ច្រណែន​នឹង​អស់​អ្នកដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ដែរ

2. ដ្បិត​ពួក​គេ​នឹង​ត្រូវ​វិនាស​សូន្យ​ទៅ​យ៉ាង​រហ័សដូច​ស្មៅ​ដែល​តែងតែ​ក្រៀម​ស្វិតនិង​ដូច​ផ្កា​ដែល​តែងតែស្រពោន​នោះ​ដែរ។

3. ចូរ​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់ ចូរ​ប្រព្រឹត្ត​អំពើ​ល្អនោះ​អ្នក​នឹង​រស់​នៅ​ក្នុង​ស្រុក​នេះយ៉ាង​សុខ​ក្សេម‌ក្សាន្ត។

4. ចូរ​ស្វែង​រក​សុភមង្គល​ពី​ព្រះ‌អម្ចាស់នោះ​ព្រះ‌អង្គ​នឹង​ប្រោស​ប្រទាន​នូវ​អ្វីៗដែល​អ្នក​ប្រាថ្នា​ចង់​បាន។

5. ចូរ​ផ្ញើ​វាសនា​របស់​អ្នក​ទៅ​ក្នុងព្រះ‌ហស្ដ​របស់​ព្រះ‌អង្គចូរ​ផ្ញើ​ជីវិត​លើ​ព្រះ‌អង្គ នោះ​ទ្រង់​នឹង​ជួយ​អ្នក។

6. ព្រះ‌អង្គ​នឹង​បង្ហាញ​ឲ្យ​គេ​ឃើញ​ថាអ្នក​ជា​មនុស្ស​សុចរិត ដូច​ឃើញ​ពន្លឺ​ថ្ងៃហើយ​ព្រះ‌អង្គ​នឹង​បង្ហាញ​ឲ្យ​គេ​ឃើញ​ថាអ្នក​ជា​មនុស្ស​ទៀង​ត្រង់ដូច​ពន្លឺ​នៅ​ពេល​ថ្ងៃ​ត្រង់។

7. ចូរ​ស្ងប់​ស្ងៀម​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ហើយ​ទុក​ចិត្ត​លើ​ព្រះ‌អង្គ​ទៅមិន​ត្រូវ​ចង​កំហឹង​នឹង​អ្នកដែល​បាន​ចម្រុង‌ចម្រើន​នោះ​ឡើយហើយ​ក៏​មិន​ត្រូវ​ចង​កំហឹង​នឹង​មនុស្សដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​ដែរ។

8. ចូរ​រំងាប់​កំហឹង និង​លះ‌បង់​ចិត្តក្ដៅ​ក្រហាយ​នោះ​ចោល​ទៅកុំ​ចង​កំហឹង​ឡើយ ព្រោះ​កំហឹង​តែងតែបង្ក​ឲ្យ​មាន​ការ​អាក្រក់។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 37