គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 36:3-9 Khmer Standard Version (KHSV)

3. គេ​ពោល​សុទ្ធ​តែ​ពាក្យ​កុហក​បោក​ប្រាស់គឺ​គេ​លែង​ស្គាល់​ខុស​ស្គាល់​ត្រូវ​ទៀត​ហើយ។

4. សូម្បី​តែ​នៅ​ពេល​ដេកក៏​គេ​គិត​ពី​គម្រោង‌ការ​ធ្វើ​អំពើ​អាក្រក់​ដែរគេ​មានះ​ដើរ​នៅ​ក្នុង​ផ្លូវ​មិន​ល្អគឺ​គេ​មិន​ព្រម​បោះ​បង់​អំពើ​អាក្រក់​សោះ​ឡើយ។

5. ឱ​ព្រះ‌អម្ចាស់​អើយ!ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គខ្ពស់​រហូត​ដល់​ផ្ទៃ​មេឃព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​របស់​ព្រះ‌អង្គខ្ពស់​ដល់​អាកាស‌វេហាស៍។

6. ព្រះ‌ហឫទ័យ​សុចរិត​របស់​ព្រះ‌អង្គមាន​កំពស់​ដូច​ភ្នំ​ដ៏​ខ្ពស់​បំផុតព្រះ‌តម្រិះ​របស់​ព្រះ‌អង្គ​ជ្រៅ​ដូច​មហា‌សាគរ។ឱ​ព្រះ‌អម្ចាស់​អើយព្រះ‌អង្គ​សង្គ្រោះ​ទាំង​មនុស្ស​លោកទាំង​សត្វ​តិរច្ឆាន!។

7. ឱ​ព្រះ‌ជាម្ចាស់​អើយ ព្រះ‌ហឫទ័យ​មេត្តា‌ករុណារបស់​ព្រះ‌អង្គ មាន​តម្លៃ​ដ៏​លើស‌លប់​បំផុត!មនុស្ស​លោក​មក​ជ្រក​កោន​ក្រោម​ម្លប់​ព្រះ‌បារមីរបស់​ព្រះ‌អង្គដូច​កូន​សត្វ​ជ្រក​កោន​ក្រោម​ស្លាប​មេ​វា។

8. ព្រះ‌អង្គ​ប្រទាន​អាហារ​យ៉ាង​បរិបូណ៌ឲ្យ​មនុស្ស​លោក​នៅ​ក្នុងព្រះ‌ដំណាក់​របស់​ព្រះ‌អង្គហើយ​ព្រះ‌អង្គ​ប្រទាន​ឲ្យ​គេ​មានអំណរ​សប្បាយ​ដ៏​ហូរ‌ហៀរ​ដូច​ទឹក​ទន្លេ។

9. ដ្បិត​ព្រះ‌អង្គ​ជា​ប្រភព​នៃ​ជីវិតហើយ​យើង​ខ្ញុំ​មើល​ឃើញ​ពន្លឺដោយ‌សារ​ពន្លឺ​របស់​ព្រះ‌អង្គ។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 36