គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 35:18-28 Khmer Standard Version (KHSV)

18. ទូលបង្គំ​នឹង​អរ​ព្រះ‌គុណ​ព្រះ‌អង្គ​នៅ​ក្នុង​អង្គ​ប្រជុំ​ធំទូលបង្គំ​នឹង​សរសើរ​តម្កើង​ព្រះ‌អង្គក្នុង​ចំណោម​ប្រជា‌ជន​ដ៏​ច្រើន។

19. សូម​កុំ​បណ្តោយ​ឲ្យ​អស់​អ្នក​ដែល​តាំង​ខ្លួនជា​សត្រូវ​នឹង​ទូលបង្គំ បាន​អរ​សប្បាយព្រោះ​តែ​ទូលបង្គំ​ចាញ់សូម​កុំ​បណ្តោយ​ឲ្យ​អស់​អ្នកដែល​ស្អប់​ទូលបង្គំ​ដោយ​ឥត​ហេតុ​ផលពេប‌ជ្រាយ​ដាក់​ទូលបង្គំ​ឡើយ។

20. ពួក​គេ​មិន​ចេះ​និយាយ​ដោយ​សម្រួល​ទេផ្ទុយ​ទៅ​វិញ គេ​តែងតែ​ប្រឌិត​រឿង​ផ្សេងៗមួល​បង្កាច់​មនុស្ស​សន្សំ​សុខ​នៅ​ក្នុង​ស្រុក។

21. ពួក​គេ​ពោល​ពាក្យ​ចោទ​ប្រកាន់​ទូលបង្គំគេ​ស្រែក​ចំអក​ឲ្យ​ទូលបង្គំ​ថា «ហា៎ ហ៎ា!យើង​ឃើញ​អ្នក​ឯង​ធ្វើ​អាក្រក់​ហើយ!»។

22. ឱ​ព្រះ‌អម្ចាស់​អើយព្រះ‌អង្គ​ទត​ឃើញ​ស្រាប់​ហើយសូម​កុំ​នៅ​ស្ងៀមព្រះ‌អម្ចាស់​អើយសូម​កុំ​បោះ​បង់​ចោល​ទូលបង្គំ​ឡើយ!

23. ឱ​ព្រះ​នៃ​ទូលបង្គំឱ​ព្រះ‌អម្ចាស់​នៃ​ទូលបង្គំ​អើយសូម​ក្រោក​ឡើង! សូម​ទ្រង់​តើន​ឡើងរក​យុត្តិធម៌​ឲ្យ​ទូលបង្គំសូម​កាន់​ក្ដី​ខាង​ទូលបង្គំ​ផង!។

24. ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ទូលបង្គំ​អើយព្រះ‌អង្គ​សុចរិតសូម​រក​យុត្តិធម៌​ឲ្យ​ទូលបង្គំ​ផងកុំ​បណ្តោយ​ឲ្យ​ពួក​គេ​បាន​សប្បាយព្រោះ​ទូលបង្គំ​ចាញ់​នោះ​ឡើយ។

25. សូម​កុំ​ឲ្យ​គេ​ពោល​ក្នុង​ចិត្ត​ថា«យើង​មាន​ប្រៀប​លើ​វា​ហើយ!»សូម​កុំ​ឲ្យ​គេ​ពោល​ថា«យើង​បាន​បំផ្លាញ​វា​ទាំង​ស្រុង​ហើយ!»។

26. សូម​ឲ្យ​ពួក​អ្នក​ដែល​អរ​សប្បាយនៅ​ពេល​ឃើញ​ទូលបង្គំ​វេទនា ត្រូវ​អាម៉ាស់ហើយ​បាក់​មុខ​ទាំង​អស់​គ្នា!សូម​ឲ្យ​ពួក​អ្នក​ដែល​ព្រហើន​ដាក់​ទូលបង្គំត្រូវ​អាម៉ាស់​មុខ​បាត់​បង់​កិត្តិយស។

27. រីឯ​អស់​អ្នក​ដែល​ចង់​ឃើញទូលបង្គំ​ជា​មនុស្ស​គ្មាន​ទោសសូម​ប្រទាន​ឲ្យ​គេ​អាច​ស្រែក​ហ៊ោដោយ​អំណរ​សប្បាយហើយ​សូម​ឲ្យ​គេ​ពោល​ហើយ​ពោល​ទៀត​ថា«សូម​លើក​តម្កើង​ព្រះ‌អម្ចាស់!ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យឲ្យ​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​បាន​ជោគ​ជ័យ!»។

28. ពេល​នោះ ទូលបង្គំ​នឹង​ថ្លែង​អំពី​សេចក្ដី​សុចរិតរបស់​ព្រះ‌អង្គ​ជា‌និច្ចហើយ​ទូលបង្គំ​សរសើរ​តម្កើង​ព្រះ‌អង្គជា​រៀង​រាល់​ថ្ងៃ!។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 35