គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 34:7-21 Khmer Standard Version (KHSV)

7. ទេវតា​របស់​ព្រះ‌អម្ចាស់​ថែ‌រក្សា​ការពារអស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះ‌អង្គហើយ​រំដោះ​ពួក​គេ​ឲ្យ​រួច​ពី​គ្រោះ​ថ្នាក់។

8. ចូរ​ពិសោធ​មើល​ដោយ​ខ្លួន​ឯង​ចុះដើម្បី​ឲ្យ​ដឹង​ថា​ព្រះ‌អម្ចាស់មាន​ព្រះ‌ហឫទ័យ​សប្បុរស​ដ៏​លើស‌លប់!អ្នក​ណា​ពឹង​ផ្អែក​លើ​ព្រះ‌អង្គអ្នក​នោះ​មាន​សុភមង្គល​ហើយ!។

9. អ្នក​រាល់​គ្នា​ដែល​ជា​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ​អើយចូរ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ដ្បិត​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះ‌អង្គនឹង​មិន​ខ្វះ​អ្វី​ឡើយ។

10. អ្នក​មានអាច​ជួប​ប្រទះ​នឹង​ការ​អត់​ឃ្លានខ្វះ​ខាត​ចំណី​បរិភោគតែ​អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌អម្ចាស់នឹង​មិន​ខ្វះ​អ្វី​សោះ​ឡើយ។

11. កូន​ចៅ​អើយ ចូរ​នាំ​គ្នា​មកហើយ​ស្ដាប់​ពាក្យ​ខ្ញុំ ខ្ញុំ​នឹង​បង្រៀន​អ្នកឲ្យ​ស្គាល់​អំពី​ការ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់។

12. តើ​មាន​នរណា​ចង់​បាន​អាយុ​វែងនិង​រស់​នៅ​ប្រកប​ដោយ​សុភមង្គល​ឬ​ទេ?

13. បើ​ចង់​បាន ត្រូវ​តែ​ចេះ​ទប់​អណ្ដាតកុំ​ពោល​ពាក្យ​អាក្រក់និង​ចៀស‌វាង​និយាយ​បោក​បញ្ឆោត!។

14. ចូរ​ងាក​ចេញ​ពី​អំពើ​អាក្រក់ហើយ​ប្រព្រឹត្ត​អំពើ​ល្អ​វិញចូរ​ខិត‌ខំ​ស្វែង​រក​សេចក្ដី​សុខ‌សាន្តយ៉ាង​អស់​ពី​ចិត្ត។

15. ព្រះ‌អម្ចាស់​តែង​រំពៃ​មើល​មនុស្ស​សុចរិតហើយ​ទ្រង់​យក​ព្រះ‌ហឫទ័យទុក​ដាក់​នឹង​សម្រែក​របស់​ពួក​គេ​ជា‌និច្ច។

16. ព្រះ‌អម្ចាស់​តែងតែ​ប្រឆាំងនឹង​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់ពេល​ពួក​គេ​ស្លាប់​ទៅគ្មាន​នរណា​នឹក​ដល់​ពួក​គេ​ទៀត​ទេ។

17. ពេល​មនុស្ស​សុចរិត​ស្រែក​រក​ព្រះ‌អង្គ ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​គេហើយ​ព្រះ‌អង្គ​រំដោះ​គេឲ្យ​រួច​ពី​ទុក្ខ​លំបាក​ទាំង​ប៉ុន្មាន។

18. ព្រះ‌អម្ចាស់​គង់​នៅ​ជិត​អស់​អ្នក​ដែល​ក្រំ​ចិត្តហើយ​ព្រះ‌អង្គ​សង្គ្រោះ​អស់​អ្នកដែល​មាន​ចិត្ត​សោក​សង្រេង។

19. មនុស្ស​សុចរិត​រមែង​ជួប​នឹង​ទុក្ខ​លំបាក​ជា​ច្រើនប៉ុន្តែ ព្រះ‌អម្ចាស់​តែងតែ​រំដោះ​គេឲ្យ​រួច​ផុត​ពី​ទុក្ខ​លំបាក​ទាំង​នោះ​ជា‌និច្ច។

20. ព្រះ‌អង្គ​ថែ‌រក្សា​គេ​ឲ្យ​បាន​សុខ‌សាន្តគឺ​គ្មាន​ឆ្អឹង​ណា​មួយ​ត្រូវ​បាក់​បែក​ឡើយ។

21. អំពើ​អាក្រក់​តែង​ប្រហារ​ជីវិត​មនុស្ស​ពាលហើយ​អ្នក​ដែល​ស្អប់​មនុស្ស​សុចរិតតែងតែ​ទទួល​ទោស​ជា‌និច្ច។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 34