គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 34:1-13 Khmer Standard Version (KHSV)

1. ខ្ញុំ​នឹង​អរ​ព្រះ‌គុណ​ព្រះ‌អម្ចាស់គ្រប់​ពេល​វេលាខ្ញុំ​នឹង​សរសើរ​តម្កើង​ព្រះ‌អង្គ​ឥត​ឈប់​សោះ​ឡើយ។

2. ខ្ញុំ​នឹង​បាន​ខ្ពស់​មុខ​ដោយ‌សារ​ព្រះ‌អង្គ!ចូរ​ឲ្យ​មនុស្ស​ទន់‌ទាប​ត្រង‌ត្រាប់​ស្ដាប់ហើយ​មាន​អំណរ​សប្បាយ​ឡើង!។

3. សូម​ប្រកាស​ជា​មួយ​ខ្ញុំ​ថា ព្រះ‌អម្ចាស់​ថ្កុំ‌ថ្កើង​រុងរឿង​ក្រៃ‌លែង!យើង​លើក​តម្កើង​ព្រះ‌នាម​ព្រះ‌អង្គ​ជា​មួយ​គ្នា!។

4. ខ្ញុំ​បាន​អង្វរ​ព្រះ‌អម្ចាស់ព្រះ‌អង្គ​ក៏​ឆ្លើយ​តប​មក​ខ្ញុំ​វិញព្រះ‌អង្គ​បាន​រំដោះ​ខ្ញុំ​ឲ្យ​រួច​ពី​ការ​ភ័យ​ខ្លាចទាំង​អម្បាល‌ម៉ាន។

5. អ្នក​ណា​សម្លឹង​ឆ្ពោះ​ទៅ​ព្រះ‌អង្គអ្នក​នោះ​នឹង​បាន​ពោរ‌ពេញ​ទៅ​ដោយ​អំណរហើយ​នឹង​មិន​ខក​ចិត្ត​សោះ​ឡើយ។

6. មនុស្ស​ទុគ៌ត​ស្រែក​អង្វរ​ព្រះ‌អម្ចាស់ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​គេហើយ​សង្គ្រោះ​គេ​ឲ្យ​រួច​ផុតពី​គ្រោះ​កាច​ទាំង​ប៉ុន្មាន​ផង។

7. ទេវតា​របស់​ព្រះ‌អម្ចាស់​ថែ‌រក្សា​ការពារអស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះ‌អង្គហើយ​រំដោះ​ពួក​គេ​ឲ្យ​រួច​ពី​គ្រោះ​ថ្នាក់។

8. ចូរ​ពិសោធ​មើល​ដោយ​ខ្លួន​ឯង​ចុះដើម្បី​ឲ្យ​ដឹង​ថា​ព្រះ‌អម្ចាស់មាន​ព្រះ‌ហឫទ័យ​សប្បុរស​ដ៏​លើស‌លប់!អ្នក​ណា​ពឹង​ផ្អែក​លើ​ព្រះ‌អង្គអ្នក​នោះ​មាន​សុភមង្គល​ហើយ!។

9. អ្នក​រាល់​គ្នា​ដែល​ជា​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ​អើយចូរ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ដ្បិត​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះ‌អង្គនឹង​មិន​ខ្វះ​អ្វី​ឡើយ។

10. អ្នក​មានអាច​ជួប​ប្រទះ​នឹង​ការ​អត់​ឃ្លានខ្វះ​ខាត​ចំណី​បរិភោគតែ​អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌អម្ចាស់នឹង​មិន​ខ្វះ​អ្វី​សោះ​ឡើយ។

11. កូន​ចៅ​អើយ ចូរ​នាំ​គ្នា​មកហើយ​ស្ដាប់​ពាក្យ​ខ្ញុំ ខ្ញុំ​នឹង​បង្រៀន​អ្នកឲ្យ​ស្គាល់​អំពី​ការ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់។

12. តើ​មាន​នរណា​ចង់​បាន​អាយុ​វែងនិង​រស់​នៅ​ប្រកប​ដោយ​សុភមង្គល​ឬ​ទេ?

13. បើ​ចង់​បាន ត្រូវ​តែ​ចេះ​ទប់​អណ្ដាតកុំ​ពោល​ពាក្យ​អាក្រក់និង​ចៀស‌វាង​និយាយ​បោក​បញ្ឆោត!។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 34