គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 32:1-11 Khmer Standard Version (KHSV)

1. មាន​សុភមង្គល​ហើយអស់​អ្នក​ដែល​ព្រះ‌ជាម្ចាស់លើក‌លែង​ទោស​ឲ្យព្រម​ទាំង​ប្រោស‌ប្រណី​ឲ្យ​បាន​រួច​ពី​បាប!

2. មាន​សុភមង្គល​ហើយអស់​អ្នក​ដែល​ព្រះ‌អម្ចាស់​មិន​ប្រកាន់​ទោសហើយ​ជា​មនុស្ស​ដែល​គ្មាន​ចិត្ត​វៀច‌វេរ!

3. ដរាប​ណា​ទូលបង្គំ​មិន​សារ‌ភាព​កំហុស​ទេ​នោះទូលបង្គំ​កាន់​តែ​រីង‌រៃ​ទៅៗទូលបង្គំ​ថ្ងូរ​ជា​រៀង​រាល់​ថ្ងៃ

4. ដ្បិត​ព្រះ‌អង្គ​ធ្វើ​ទោស​ទូលបង្គំ​ទាំង​ថ្ងៃ​ទាំង​យប់កម្លាំង​ទូលបង្គំ​ខ្សោះ​ល្វើយដូច​ទឹក​រីង​ស្ងួត​នៅ​រដូវ​ប្រាំង។ - សម្រាក

5. ទូលបង្គំ​បាន​សារ‌ភាព​អំពើ​បាប​ចំពោះ​ព្រះ‌អង្គទូលបង្គំ​មិន​បាន​លាក់‌លៀម​កំហុសរបស់​ទូលបង្គំ​ឡើយ ទូលបង្គំ​ពោល​ថា«ខ្ញុំ​នឹង​ទទួល​សារ‌ភាព​អំពើ​បាបរបស់​ខ្ញុំ​ចំពោះ​ព្រះ‌អម្ចាស់!»ព្រះ‌អង្គ​ក៏​លើក‌លែង​ទោស​ទូលបង្គំឲ្យ​រួច​ពី​បាប។ - សម្រាក

6. ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​គោរពប្រណិ‌ប័តន៍​ព្រះ‌អង្គតែង​ទូល‌អង្វរ​ព្រះ‌អង្គ​នៅ​ពេល​ដែល​គេ​ត្រូវ​ការ!ទោះ​បី​មាន​ទុក្ខ​កង្វល់​ប្រៀប​ដូចទឹក​ជំនន់​ខ្លាំង​យ៉ាង​ណា​ក្ដី ក៏​គេ​មិន​លិច​លង់​ដែរ។

7. ព្រះ‌អង្គ​ជា​ជម្រក​សម្រាប់​ទូលបង្គំព្រះ‌អង្គ​ការពារ​ទូលបង្គំ​ឲ្យ​រួច​ពី​អាសន្នព្រះ‌អង្គ​ឲ្យ​ទូលបង្គំ​អាច​បន្លឺ​សំឡេងច្រៀង​ឡើង ព្រោះ​ព្រះ‌អង្គ​រំដោះ​ទូលបង្គំ។ - សម្រាក

8. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា«យើង​នឹង​ប្រៀន‌ប្រដៅ​ណែ‌នាំ​អ្នកឲ្យ​ស្គាល់​ផ្លូវ​ដែល​អ្នក​ត្រូវ​ដើរយើង​នឹង​ជួយ​ឲ្យ​យោបល់​អ្នកព្រម​ទាំង​មើល​ថែ​ទាំ​អ្នក​ផង។

9. មិន​ត្រូវ​ឆោត​ល្ងង់​ដូច​សេះ ឬ​លា​នោះ​ឡើយគេ​ដាក់​ដែក​បង្ខាំ និង​ចង​បង្ហៀរដើម្បី​ញាក់​វា​ឲ្យ​ចុះ​ចូល»។

10. មនុស្ស​ពាល​នឹង​ត្រូវ​រង​ទុក្ខ​វេទនា​សព្វ​បែប​យ៉ាងប៉ុន្តែ ព្រះ‌អម្ចាស់​តែង​សម្តែង​ព្រះ‌ហឫទ័យមេត្តា​ករុណាចំពោះ​អស់​អ្នក​ដែល​ផ្ញើ​ជីវិត​លើ​ព្រះ‌អង្គ។

11. មនុស្ស​សុចរិត​អើយ ចូរ​នាំ​គ្នា​សប្បាយ​រីក‌រាយចំពោះ​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អម្ចាស់!អ្នក​ទាំង​អស់​គ្នា​ដែល​ជា​មនុស្ស​ទៀង​ត្រង់​អើយចូរ​ស្រែក​ហ៊ោ​ដោយ​អំណរ​ចុះ!។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 32