គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 31:19-24 Khmer Standard Version (KHSV)

19. ឱ​ព្រះ‌អម្ចាស់​អើយ!ព្រះ‌ហឫទ័យ​សប្បុរស​របស់​ព្រះ‌អង្គល្អ​វិសេស‌វិសាល​ណាស់!ព្រះ‌អង្គ​បម្រុង​ទុកសម្រាប់​អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះ‌អង្គមនុស្ស​គ្រប់ៗ​គ្នា​ដឹង​ថា ព្រះ‌អង្គ​ប្រោស‌ប្រណី​អស់អ្នក​ដែល​មក​ជ្រក​កោន​ជា​មួយ​ព្រះ‌អង្គ។

20. ព្រះ‌អង្គ​លាក់​គេ​នៅ​ក្បែរ​ព្រះ‌អង្គឲ្យ​រួច​ផុត​ពី​ឧបាយ‌កល​របស់​មនុស្សគឺ​ឲ្យ​គេ​ជ្រក​នៅ​ក្នុង​ព្រះ‌ពន្លាឆ្ងាយ​ពី​ពាក្យ​មួល​បង្កាច់​របស់​សត្រូវ។

21. សូម​លើក​តម្កើង​ព្រះ‌អម្ចាស់!ដ្បិត​ពេល​មាន​សត្រូវ​ឡោម‌ព័ទ្ធ​ទូលបង្គំព្រះ‌អង្គ​បាន​សម្តែង​ព្រះ‌ហឫទ័យ​ស្មោះ​ត្រង់យ៉ាង​អស្ចារ្យ​ចំពោះ​ទូលបង្គំ។

22. ពេល​ទូលបង្គំ​ខ្វល់​ខ្វាយ ទូលបង្គំ​ស្មាន​ថាព្រះ‌អង្គ​បាន​បណ្តេញ​ទូលបង្គំចេញ​ឆ្ងាយ​ពី​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គ​ហើយប៉ុន្តែ ពេល​ទូលបង្គំ​ស្រែក​រក​ព្រះ‌អង្គទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​អង្វរ​របស់​ទូលបង្គំ។

23. អ្នក​រាល់​គ្នា​ដែល​គោរព​បម្រើ​ព្រះ‌អម្ចាស់​អើយចូរ​ស្រឡាញ់​ព្រះ‌អង្គ! ព្រះ‌អម្ចាស់​ថែ‌រក្សា​អ្នក​ជឿតែ​ព្រះ‌អង្គ​ធ្វើ​ទោស​យ៉ាង​តឹង‌រ៉ឹងដល់​មនុស្ស​ព្រហើន។

24. អស់​អ្នក​ដែល​សង្ឃឹម​ទុក​ចិត្ត​លើ​ព្រះ‌អម្ចាស់​អើយចូរ​មាន​កម្លាំង និង​ចិត្ត​ក្លា‌ហាន​ឡើង!។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 31