គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 31:11-18 Khmer Standard Version (KHSV)

11. ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​របស់​ទូលបង្គំជា​ពិសេស​អ្នក​ជិត​ខាងនាំ​គ្នា​ត្មះ‌តិះ‌ដៀល​ទូលបង្គំហើយ​សូម្បី​តែ​អស់​អ្នក​ដែល​ជិត​ស្និទ្ធ​នឹង​ទូលបង្គំក៏​មិន​ហ៊ាន​ចូល​ជិត​ទូលបង្គំ​ដែរបើ​គេ​ឃើញ​ទូលបង្គំ​នៅ​តាម​ផ្លូវគេ​នាំ​គ្នា​រត់​គេច។

12. គ្មាន​នរណា​នឹក​នា​ពី​ទូលបង្គំ​ទៀត​ទេទូលបង្គំ​ប្រៀប​បី​ដូច​មនុស្ស​ស្លាប់និង​ដូច​ជា​ឆ្នាំង​កំបែក​ដែល​គេ​បោះ​ចោល។

13. ទូលបង្គំ​បាន​ឮ​មនុស្ស​ជា​ច្រើនពោល​ពាក្យ​មួល​បង្កាច់មនុស្ស‌ម្នា​នៅ​ជុំ‌វិញ​ទូលបង្គំបាន​ធ្វើ​ឲ្យ​ទូលបង្គំ​ភ័យ​តក់‌ស្លុត។គេ​លើក​គ្នា​ប្រឆាំង​នឹង​ទូលបង្គំព្រម​ទាំង​ឃុប‌ឃិត​គ្នាបម្រុង​នឹង​ដក​ជីវិត​ទូលបង្គំ​ផង។

14. ឱ​ព្រះ‌អម្ចាស់​អើយទូលបង្គំ​សូម​ផ្ញើ​ជីវិត​លើ​ព្រះ‌អង្គ!ទូលបង្គំ​ពោល​ថា​ព្រះ‌អង្គ​ពិត​ជា​ព្រះរបស់​ទូលបង្គំ។

15. អាយុ​ជីវិត​របស់​ទូលបង្គំស្ថិត​នៅ​ក្នុង​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គសូម​រំដោះ​ទូលបង្គំ​ចេញ​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំងសត្រូវ និង​អស់​អ្នក​ដែល​បៀត‌បៀន​ទូលបង្គំ!

16. សូម​បែរ​ព្រះ‌ភ័ក្ត្រ​ទត​មក​អ្នក​បម្រើ​របស់​ព្រះ‌អង្គសូម​សង្គ្រោះ​ទូលបង្គំដោយ​ព្រះ‌ហឫទ័យដ៏​ស្មោះ​ត្រង់​របស់​ព្រះ‌អង្គ!

17. ឱ​ព្រះ‌អម្ចាស់​អើយទូលបង្គំ​អង្វរ​រក​ព្រះ‌អង្គ!សូម​កុំ​ឲ្យ​ទូលបង្គំ​ត្រូវ​អាម៉ាស់​ឡើយតែ​ឲ្យ​ពួក​មនុស្ស​ពាល​ត្រូវ​អាម៉ាស់​មុខ​វិញគឺ​ឲ្យ​ពួក​គេ​បិទ​មាត់ធ្លាក់​ទៅ​ស្ថាន​មនុស្ស​ស្លាប់​ទៅ!។

18. សូម​ឲ្យ​មនុស្ស​ដែល​តែងតែនិយាយ​កុហក ក្លាយ​ទៅ​ជា គគឺ​ពួក​ដែល​និយាយ​យ៉ាង​ព្រហើនប្រឆាំង​នឹង​មនុស្ស​សុចរិតដោយ​អួត‌បំប៉ោង និង​ប្រមាថ​មាក់‌ងាយ!។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 31