គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 31:1-10 Khmer Standard Version (KHSV)

1. ឱ​ព្រះ‌អម្ចាស់​អើយទូលបង្គំ​សូម​ជ្រក​កោន​ជា​មួយ​ព្រះ‌អង្គសូម​កុំ​ឲ្យ​ទូលបង្គំ​ត្រូវ​ខក​ចិត្ត​ឡើយ!ឱ​ព្រះ​ដ៏​សុចរិត​អើយ សូម​រំដោះ​ទូលបង្គំ!។

2. សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ទូលបង្គំសូម​មក​រំដោះ​ទូលបង្គំ​ជា​ប្រញាប់!សូម​ធ្វើ​ជា​ថ្ម‌ដា និង​ជា​កំពែង​ការពារ​ទូលបង្គំហើយ​សង្គ្រោះ​ទូលបង្គំ​ផង!។

3. ដ្បិត​ព្រះ‌អង្គ​ជា​សិលា និងជា​កំពែង​ការពារ​ទូលបង្គំសូម​ដឹក​ដៃ​នាំ​ផ្លូវ​ទូលបង្គំដោយ​យល់​ដល់​ព្រះ‌នាម​ព្រះ‌អង្គ។

4. សូម​ប្រោស​ឲ្យ​ទូលបង្គំ​បាន​រួច​ពី​អន្ទាក់ដែល​ពួក​គេ​ដាក់​ចាំ​ចាប់​ទូលបង្គំដ្បិត​ព្រះ‌អង្គ​ការពារ​ទូលបង្គំ។

5. ទូលបង្គំ​សូម​ប្រគល់​វិញ្ញាណ​របស់​ទូលបង្គំទៅ​ក្នុង​ព្រះ‌ហស្ដ​ព្រះ‌អង្គ។ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏​ស្មោះ​ត្រង់​អើយ!ព្រះ‌អង្គ​បាន​ជួយ​ដោះ​លែង​ទូលបង្គំ។

6. ទូលបង្គំ​សូម​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់​ហើយទូលបង្គំ​មិន​ពេញ​ចិត្ត​នឹង​អស់​អ្នកដែល​គោរព​បម្រើ​ព្រះ​ក្លែង‌ក្លាយ​ទេ។

7. ទូលបង្គំ​ត្រេក​អរ​សប្បាយ​ជា​ខ្លាំងដោយ​ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​សប្បុរសចំពោះ​ទូលបង្គំព្រះ‌អង្គ​ទត​ឃើញ​ទុក្ខ​វេទនា​របស់​ទូលបង្គំព្រះ‌អង្គ​ជ្រាប​ថា​ទូលបង្គំ​មាន​កង្វល់។

8. ព្រះ‌អង្គ​មិន​បណ្តោយ​ឲ្យ​ទូលបង្គំធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ​ឡើយតែ​ព្រះ‌អង្គ​ប្រទាន​ឲ្យ​ទូលបង្គំមាន​សេរី‌ភាព​ងើប​ឡើង​វិញ​បាន។

9. ឱ​ព្រះ‌អម្ចាស់​អើយសូម​ប្រណី​សន្ដោស​ទូលបង្គំ​ផងដ្បិត​ទូលបង្គំ​កំពុង​តែ​មាន​អាសន្ន!ទូលបង្គំ​យំ​ខ្សោះ​ទឹក​ភ្នែក ព្រលឹងនិង​រូប​កាយ​ទូលបង្គំ​កាន់​តែ​សោក​សង្រេង។

10. ជីវិត​ទូលបង្គំ​កាន់​តែ​អន់‌ថយ​ទៅ ដោយ​កើត​ទុក្ខទូលបង្គំ​ស្រែក​ថ្ងូរ​អស់​មួយ​ជីវិតកម្លាំង​ទូលបង្គំ​កាន់​តែ​ទ្រុឌ‌ទ្រោមព្រោះ​តែ​កំហុស​របស់​ទូលបង្គំហើយ​សូម្បី​តែ​ឆ្អឹង​របស់​ទូលបង្គំក៏​កាន់​តែ​ពុក​ទៅៗ​ដែរ។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 31