គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 30:6-12 Khmer Standard Version (KHSV)

6. នៅ​ពេល​ទូលបង្គំ​បាន​សុខ‌សាន្ត ទូលបង្គំ​ពោល​ថាទូលបង្គំ​នឹង​មិន​ត្រូវ​រលំ​ឡើយ!។

7. ឱ​ព្រះ‌អម្ចាស់​អើយ!ព្រះ‌អង្គ​បាន​ប្រោស​ឲ្យ​ទូលបង្គំ​រឹង‌ប៉ឹង​ដូច​ភ្នំតែ​ប្រសិន​បើ​ព្រះ‌អង្គ​មិន​គង់​ជា​មួយ​ទូលបង្គំ​ទេ​នោះទូលបង្គំ​នឹង​ភ័យ​ខ្លាច​ក្រៃ‌លែង។

8. ឱ​ព្រះ‌អម្ចាស់​អើយ! ទូលបង្គំ​ស្រែក​អង្វរ​ព្រះ‌អង្គទូលបង្គំ​ទទូច​អង្វរ​ព្រះ‌អម្ចាស់។

9. បើ​ព្រះ‌អង្គ​ទុក​ឲ្យ​ទូលបង្គំ​ស្លាប់តើ​បាន​ប្រយោជន៍​អ្វី?បើ​ព្រះ‌អង្គ​ឲ្យ​ទូលបង្គំ​ធ្លាក់​ទៅក្នុង​រណ្ដៅ​មច្ចុរាជ តើ​បាន​ប្រយោជន៍​អ្វី?តើ​មនុស្ស​ស្លាប់​អាច​សរសើរ​ព្រះ‌អង្គ​កើត​ឬ?តើ​គេ​អាច​ថ្លែង​ពី​ព្រះ‌ហឫទ័យ​ស្មោះ​ត្រង់របស់​ព្រះ‌អង្គ​កើត​ឬ?

10. ឱ​ព្រះ‌អម្ចាស់​អើយសូម​ប្រោស​មេត្តា​ស្ដាប់​ពាក្យ​ទូលបង្គំ!ឱ​ព្រះ‌អម្ចាស់​អើយសូម​យាង​មក​សង្គ្រោះ​ទូលបង្គំ​ផង!។

11. ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ការ​សោក​សង្រេងរបស់​ទូលបង្គំ​ប្រែ​ទៅ​ជា​អំណរ​សប្បាយព្រះ‌អង្គ​បាន​យក​សំលៀក‌បំពាក់​កាន់​ទុក្ខ​ចេញហើយ​ប្រទាន​សំលៀក‌បំពាក់សម្រាប់​ពិធី​បុណ្យ​ឲ្យ​ទូលបង្គំ​វិញ។

12. ដូច្នេះ ទូលបង្គំ​នៅ​ស្ងៀម​មិន​បាន​ឡើយទូលបង្គំ​ស្មូត្រ​ទំនុក‌តម្កើងឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ទូលបង្គំ​អើយទូលបង្គំ​សរសើរ​តម្កើង​ព្រះ‌អង្គ​រហូត​ត​ទៅ។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 30