គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 30:3-7 Khmer Standard Version (KHSV)

3. ឱ​ព្រះ‌អម្ចាស់​អើយព្រះ‌អង្គ​បាន​ស្រង់​ព្រលឹង​ទូលបង្គំចេញ​ពី​ចំណោម​មនុស្ស​ស្លាប់ទូលបង្គំ​បាន​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ​មច្ចុរាជតែ​ព្រះ‌អង្គ​ប្រោស​ទូលបង្គំ​ឲ្យ​រស់​ឡើង​វិញ។

4. អ្នក​រាល់​គ្នា​ដែល​ជា​ប្រជា‌រាស្ត្ររបស់​ព្រះ‌អង្គ​អើយចូរ​ស្មូត្រ​ទំនុក‌តម្កើង​ព្រះ‌អម្ចាស់!ចូរ​លើក​តម្កើង​ព្រះ‌នាម​ដ៏‌វិសុទ្ធ*​របស់​ព្រះ‌អង្គ!

5. ដ្បិត​ព្រះ‌អង្គ​ទ្រង់​ព្រះ‌ពិរោធ​តែ​មួយ​ស្របក់តែ​ព្រះ‌អង្គ​ប្រណី​សន្ដោស​យើង​អស់​មួយ​ជីវិត។ពេល​យប់ យើង​បង្ហូរ​ទឹក​ភ្នែក តែ​ព្រលឹម​ឡើងយើង​នឹង​អរ​សប្បាយ​វិញ។

6. នៅ​ពេល​ទូលបង្គំ​បាន​សុខ‌សាន្ត ទូលបង្គំ​ពោល​ថាទូលបង្គំ​នឹង​មិន​ត្រូវ​រលំ​ឡើយ!។

7. ឱ​ព្រះ‌អម្ចាស់​អើយ!ព្រះ‌អង្គ​បាន​ប្រោស​ឲ្យ​ទូលបង្គំ​រឹង‌ប៉ឹង​ដូច​ភ្នំតែ​ប្រសិន​បើ​ព្រះ‌អង្គ​មិន​គង់​ជា​មួយ​ទូលបង្គំ​ទេ​នោះទូលបង្គំ​នឹង​ភ័យ​ខ្លាច​ក្រៃ‌លែង។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 30