គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 29:5-11 Khmer Standard Version (KHSV)

5. ព្រះ‌សូរសៀង​របស់​ព្រះ‌អម្ចាស់ធ្វើ​ឲ្យ​បាក់​ដើម​ឈើ​ដ៏​ធំៗ ព្រះ‌អម្ចាស់​បំបាក់​ដើម​ឈើ​ដ៏​ធំៗ​នៅ​ភ្នំ​លីបង់។

6. ព្រះ‌អង្គ​ធ្វើ​ឲ្យ​ដើម​ឈើ​ទាំង​នោះ​លោតដូច​កូន​គោ​លោតព្រះ‌អង្គ​ធ្វើ​ឲ្យ​ភ្នំ​លីបង់ និង​ភ្នំ​ស៊ីរានលោត ដូច​កូន​ក្របី​លោត។

7. ព្រះ‌សូរសៀង​របស់​ព្រះ‌អម្ចាស់បាន​ធ្វើ​ឲ្យ​មាន​រន្ទះ​លេច​ចេញ​មក។

8. ព្រះ‌សូរសៀង​របស់​ព្រះ‌អម្ចាស់បាន​ធ្វើ​ឲ្យ​កក្រើក​វាល​រហោ‌ស្ថាន ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​រញ្ជួយវាល​រហោ‌ស្ថាន​កាដេស។

9. ព្រះ‌សូរសៀង​របស់​ព្រះ‌អម្ចាស់អង្រួន​សត្វ​ក្ដាន់​ញី​ឲ្យ​កើត​កូននិង​ធ្វើ​ឲ្យ​ព្រៃ​ឈើ​ជ្រុះ​ស្លឹក​អស់។ពេល​នោះ អ្វីៗ​សព្វ​សារពើ​នឹង​ស្រែក​ឡើងក្នុង​ព្រះ‌វិហារ​ថា«សូម​លើក​តម្កើង​សិរី‌រុងរឿង​ព្រះ‌អម្ចាស់!»។

10. ព្រះ‌អម្ចាស់​គ្រប់‌គ្រង​លើ​ទឹក​ជំនន់​ធំ ព្រះ‌អម្ចាស់​គ្រង​រាជ្យ​រហូត​ត​ទៅ

11. ព្រះ‌អម្ចាស់​ប្រទាន​ឫទ្ធា‌នុភាពឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ព្រះ‌អម្ចាស់​ប្រទាន​ពរ​ឲ្យ​ប្រជា‌រាស្ត្ររបស់​ព្រះ‌អង្គ​មាន​សន្តិ‌ភាព។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 29