គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 29:1-8 Khmer Standard Version (KHSV)

1. ពពួក​ទេវតា​របស់​ព្រះ‌ជាម្ចាស់​អើយចូរ​នាំ​គ្នា​តម្កើង​ព្រះ‌អម្ចាស់ចូរ​លើក​តម្កើង​សិរី‌រុងរឿងនិង​តេជា‌នុភាព​របស់​ព្រះ‌អម្ចាស់។

2. ចូរ​លើក​តម្កើង​ព្រះ‌នាម​ដ៏​រុងរឿង​របស់​ព្រះ‌អម្ចាស់ចូរ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់នៅ​ពេល​ព្រះ‌អង្គ​សម្តែង​ភាព​វិសុទ្ធរបស់​ព្រះ‌អង្គ!។

3. ព្រះ‌សូរសៀង​របស់​ព្រះ‌អម្ចាស់លាន់​ឮ​ឡើង​នៅ​ពី​លើ​ផ្ទៃ​ទឹកព្រះ‌ជាម្ចាស់​ប្រកប​ដោយ​សិរី‌រុងរឿងធ្វើ​ឲ្យ​ផ្គរ‌លាន់​ឮ​ឡើង ព្រះ‌អម្ចាស់​គង់​នៅ​ពី​លើ​មហា​សាគរ។

4. ព្រះ‌សូរសៀង​របស់​ព្រះ‌អម្ចាស់លាន់​ឮ​ឡើង​ប្រកប​ដោយ​ឫទ្ធា‌នុភាពព្រះ‌សូរសៀង​របស់​ព្រះ‌អម្ចាស់លាន់​ឮ​ឡើង​ប្រកប​ដោយ​ភាព​ថ្កុំ‌ថ្កើង

5. ព្រះ‌សូរសៀង​របស់​ព្រះ‌អម្ចាស់ធ្វើ​ឲ្យ​បាក់​ដើម​ឈើ​ដ៏​ធំៗ ព្រះ‌អម្ចាស់​បំបាក់​ដើម​ឈើ​ដ៏​ធំៗ​នៅ​ភ្នំ​លីបង់។

6. ព្រះ‌អង្គ​ធ្វើ​ឲ្យ​ដើម​ឈើ​ទាំង​នោះ​លោតដូច​កូន​គោ​លោតព្រះ‌អង្គ​ធ្វើ​ឲ្យ​ភ្នំ​លីបង់ និង​ភ្នំ​ស៊ីរានលោត ដូច​កូន​ក្របី​លោត។

7. ព្រះ‌សូរសៀង​របស់​ព្រះ‌អម្ចាស់បាន​ធ្វើ​ឲ្យ​មាន​រន្ទះ​លេច​ចេញ​មក។

8. ព្រះ‌សូរសៀង​របស់​ព្រះ‌អម្ចាស់បាន​ធ្វើ​ឲ្យ​កក្រើក​វាល​រហោ‌ស្ថាន ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​រញ្ជួយវាល​រហោ‌ស្ថាន​កាដេស។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 29