គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 27:8-14 Khmer Standard Version (KHSV)

8. ចិត្ត​ទូលបង្គំ​នឹក​ដល់​ព្រះ‌បន្ទូលដែល​ព្រះ‌អង្គ​ថ្លែង​ថា «ចូរ​ស្វែង​រក​យើង»នោះ​ទូលបង្គំ​ឆ្លើយ​ថា ឱ​ព្រះ‌អម្ចាស់​អើយ!ទូលបង្គំ​ស្វែង​រក​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ​ហើយ!

9. សូម​កុំ​លាក់​ព្រះ‌ភ័ក្ត្រ​នឹង​ទូលបង្គំសូម​កុំ​ព្រះ‌ពិរោធហើយ​បណ្តេញ​អ្នក​បម្រើ​របស់​ព្រះ‌អង្គ!ព្រះ‌អង្គ​បាន​សង្គ្រោះ​ទូលបង្គំសូម​កុំ​លះ‌បង់​ទូលបង្គំ!ឱ​ព្រះ‌សង្គ្រោះ​ទូលបង្គំ​អើយសូម​កុំ​បោះ​បង់​ចោល​ទូលបង្គំ​ឡើយ!។

10. ទោះ​បី​ឪពុក‌ម្ដាយ​របស់​ទូលបង្គំបាន​បោះ​បង់​ទូលបង្គំ​ចោល​ក៏​ដោយក៏​ព្រះ‌អម្ចាស់​នៅ​តែ​ទទួល​ទូលបង្គំ​ជា‌និច្ច!។

11. ឱ​ព្រះ‌អម្ចាស់​អើយ!សូម​បង្រៀន​ទូលបង្គំឲ្យ​ស្គាល់​មាគ៌ា​របស់​ព្រះ‌អង្គសូម​ណែ‌នាំ​ទូលបង្គំ​ឲ្យ​ដើរ​តាម​ផ្លូវ​ត្រង់ព្រោះ​ទូលបង្គំ​មាន​សត្រូវ​ជា​ច្រើន។

12. សូម​កុំ​បណ្តោយ​ឲ្យ​ទូលបង្គំ​ធ្លាក់ទៅ​ក្នុង​កណ្ដាប់​ដៃ​បច្ចា‌មិត្ត​របស់​ទូលបង្គំ​ឡើយដ្បិត​មាន​សាក្សី​ក្លែង‌ក្លាយមក​និយាយ​មួល​បង្កាច់​ទូលបង្គំអ្នក​ទាំង​នោះ​ពោល​សុទ្ធ​តែ​ពាក្យ​ឃោរ‌ឃៅ។

13. ខ្ញុំ​ជឿ​ជាក់​ថា​នៅ​ក្នុង​លោក​នេះខ្ញុំ​នឹង​ឃើញ​សុភមង្គល​មក​ពី​ព្រះ‌អម្ចាស់ជា​មិន​ខាន!។

14. ចូរ​សង្ឃឹម​ទុក​ចិត្ត​លើ​ព្រះ‌អម្ចាស់!ចូរ​មាន​កម្លាំង និង​មាន​ចិត្ត​រឹង‌ប៉ឹង​ឡើង!ចូរ​សង្ឃឹម​ទុក​ចិត្ត​លើ​ព្រះ‌អម្ចាស់​ចុះ!។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 27