គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 27:1-5 Khmer Standard Version (KHSV)

1. ព្រះ‌អម្ចាស់​ជា​ពន្លឺ និង​ជា​ព្រះ‌សង្គ្រោះ​ខ្ញុំខ្ញុំ​មិន​ភ័យ​ខ្លាច​នរណា​ឡើយ! ព្រះ‌អម្ចាស់​ជា​ទី​ជម្រក​របស់​ជីវិត​ខ្ញុំខ្ញុំ​ក៏​មិន​តក់‌ស្លុត​ចំពោះ​នរណា​ដែរ។

2. ពេល​ពួក​អ្នក​ប្រព្រឹត្ត​អាក្រក់គឺ​បច្ចា‌មិត្ត និង​ខ្មាំង​សត្រូវ​របស់​ខ្ញុំនាំ​គ្នា​ចូល​មក​ជិត ដើម្បី​រក​ប្រហារ​ជីវិត​ខ្ញុំអ្នក​ទាំង​នោះ​បែរ​ជា​ត្រូវ​ជំពប់​ដួល​ទៅ​វិញ។

3. ប្រសិន​បើ​មាន​កង‌ទ័ព​មក​ឡោម‌ព័ទ្ធ​ខ្ញុំក៏​ចិត្ត​ខ្ញុំ​មិន​ភ័យ​ខ្លាច​អ្វី​ដែរប្រសិន​បើ​មាន​គេ​លើក​គ្នា​មក​ច្បាំង​នឹង​ខ្ញុំក៏​ខ្ញុំ​នៅ​តែ​សង្ឃឹម​ទុក​ចិត្ត​លើ​ព្រះ‌ជាម្ចាស់​ជា‌និច្ច។

4. ខ្ញុំ​ទូល​សូម​ព្រះ‌អម្ចាស់​នូវ​សេចក្ដី​តែ​មួយ​គត់ហើយ​ខ្ញុំ​ប្រាថ្នា​ចង់​បាន​តែ​សេចក្ដី​នេះ​ឯងគឺ​ឲ្យ​បាន​ស្នាក់​នៅ​ក្នុង​ព្រះ‌ដំណាក់របស់​ព្រះ‌អម្ចាស់​អស់​មួយ​ជីវិតដើម្បី​កោត​ស្ញប់‌ស្ញែង​ភាព​ថ្កុំ‌ថ្កើង​រុងរឿងរបស់​ព្រះ‌អម្ចាស់និង​ថ្វាយ‌បង្គំ​ព្រះ‌អង្គ​នៅ​ក្នុង​ព្រះ‌វិហារ

5. ដ្បិត​នៅ​ពេល​ខ្ញុំ​មាន​អាសន្នព្រះ‌អង្គ​តែង​ឲ្យ​ខ្ញុំ​ជ្រក​ក្នុង​ជម្រក​របស់​ព្រះ‌អង្គព្រះ‌អង្គ​តែង​លាក់​បំពួន​ខ្ញុំ​នៅ​ក្នុង​ព្រះ‌ពន្លាព្រះ‌អង្គ​លើក​ខ្ញុំ​ដាក់​នៅ​លើ​ថ្ម‌ដា។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 27