គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 26:6-12 Khmer Standard Version (KHSV)

6. ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​លាង​ដៃ​ទុក​ជាសញ្ញា​បញ្ជាក់​ថា ទូលបង្គំ​ជា​មនុស្ស​ឥត​សៅ‌ហ្មងហើយ​ទូលបង្គំ​ដើរ​ជុំ‌វិញ​អាសនៈ​របស់​ព្រះ‌អង្គ

7. ទាំង​បន្លឺ​សំឡេង​ច្រៀង​អរ​ព្រះ‌គុណ​ព្រះ‌អង្គនិង​រៀប​រាប់​អំពី​ការ​អស្ចារ្យទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ។

8. ឱ​ព្រះ‌អម្ចាស់​អើយ!ទូលបង្គំ​ចូល​ចិត្ត​ស្នាក់​នៅ​ក្នុងព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ​ណាស់គឺ​នៅ​ក្នុង​កន្លែង​ដែល​មាន​សិរី‌រុងរឿងរបស់​ព្រះ‌អង្គ​ស្ថិត​នៅ។

9. សូម​កុំ​ទុក​ឲ្យ​ទូលបង្គំ​ស្លាប់​ជា​មួយមនុស្ស​បាប​ឡើយហើយ​ក៏​កុំ​ដក​ជីវិត​ទូលបង្គំរួម​ជា​មួយ​មនុស្ស​ដែល​បង្ហូរ​ឈាម​គេ​ដែរ។

10. អ្នក​ទាំង​នោះ​តែង​ប្រព្រឹត្ត​អំពើ​ទុច្ចរិតគ្រប់​ពេល​វេលាហើយ​ពួក​គេ​ក៏​ចូល​ចិត្ត​ស៊ី​សំណូក​ដែរ!

11. រីឯ​ទូលបង្គំ​វិញទូលបង្គំ​ប្រព្រឹត្ត​តែ​អំពើ​ទៀង​ត្រង់។សូម​រំដោះ​ទូលបង្គំសូម​ប្រណី​សន្ដោស​ទូលបង្គំ​ផង!។

12. ទូលបង្គំ​ឈរ​នៅ​កន្លែង​ដ៏​សុចរិតទូលបង្គំ​នឹង​លើក​តម្កើង​ព្រះ‌អម្ចាស់នៅ​ក្នុង​អង្គ​ប្រជុំ!។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 26