គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 25:9-22 Khmer Standard Version (KHSV)

9. ព្រះ‌អង្គ​នាំ​មនុស្ស​មាន​ចិត្ត​សុភាពឲ្យ​ដើរ​តាម​មាគ៌ា​ដ៏​សុចរិតព្រះ‌អង្គ​បង្រៀន​គេ​ឲ្យ​ស្គាល់ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ។

10. ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​មេត្តា​ករុណានិង​ស្មោះ​ត្រង់​ទាំង​ស្រុងចំពោះ​អស់​អ្នក​ដែល​គោរព​សម្ពន្ធ‌មេត្រី*និង​គោរព​ដំបូន្មាន​របស់​ព្រះ‌អង្គ។

11. ឱ​ព្រះ‌អម្ចាស់​អើយ!ទូលបង្គំ​មាន​កំហុស​ធ្ងន់​ណាស់ដោយ​យល់​ដល់​ព្រះ‌នាម​ព្រះ‌អង្គសូម​លើក‌លែង​ទោស​ឲ្យ​ទូលបង្គំ​ផង។

12. អ្នក​ណា​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ព្រះ‌អង្គ​នឹង​បង្ហាញ​ឲ្យ​អ្នក​នោះស្គាល់​មាគ៌ា​ដែល​គាត់​ត្រូវ​ជ្រើស​រើស។

13. គាត់​នឹង​មាន​សុភមង្គល​ជា‌និច្ចហើយ​ពូជ‌ពង្ស​របស់​គាត់នឹង​បាន​គ្រប់‌គ្រង​ស្រុក​នេះ​ទុក​ជា​មត៌ក។

14. ព្រះ‌អម្ចាស់​តែងតែ​សម្តែង​ភក្ដី‌ភាពចំពោះ​អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះ‌អង្គហើយ​បង្រៀន​គេ​ឲ្យ​គោរព​សម្ពន្ធ‌មេត្រីរបស់​ព្រះ‌អង្គ។

15. ទូលបង្គំ​សម្លឹង​ឆ្ពោះ​ទៅ​រក​ព្រះ‌អម្ចាស់​ជា‌និច្ចព្រោះ​មាន​តែ​ព្រះ‌អង្គ​ប៉ុណ្ណោះដែល​អាច​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ពី​អន្ទាក់។

16. សូម​ទត​មក​ទូលបង្គំហើយ​ប្រណី​សន្ដោស​ទូលបង្គំ​ផង!ដ្បិត​ទូលបង្គំ​នៅ​ឯកោ និង​វេទនា​ជា​ខ្លាំង។

17. ទូលបង្គំ​លំបាក​ចិត្ត​ពន់​ពេក​ណាស់សូម​ដក​ការ​តប់‌ប្រមល់​នេះចេញ​ពី​ចិត្ត​ទូលបង្គំ​ទៅ។

18. សូម​ទត​មក​ទុក្ខ​វេទនានិង​ការ​នឿយ​ព្រួយ​របស់​ទូលបង្គំសូម​អត់‌ទោស​ឲ្យ​ទូលបង្គំបាន​រួច​ពី​អំពើ​បាប​ទាំង​ប៉ុន្មាន​ផង។

19. សូម​ទត​មើល​ចុះ ខ្មាំង​សត្រូវ​របស់​ទូលបង្គំមាន​គ្នា​ច្រើន​ប៉ុន​ណាហើយ​គេ​ស្អប់​ទូលបង្គំ​ខ្លាំង​យ៉ាង​ណា។

20. សូម​ការពារ និង​រំដោះ​ទូលបង្គំ​ផង!សូម​កុំ​ឲ្យ​ទូលបង្គំ​ត្រូវ​អាម៉ាស់​មុខ​ឲ្យ​សោះដ្បិត​ទូលបង្គំ​មក​ពឹង​ផ្អែក​លើ​ព្រះ‌អង្គ​ហើយ!។

21. ទូលបង្គំ​សង្ឃឹម​ទុក​ចិត្ត​លើ​ព្រះ‌អង្គ​ជា‌និច្ចសូម​រក្សា​ជីវិត​ទូលបង្គំដោយ​សេចក្ដី​សប្បុរស និង​ទៀង​ត្រង់​ផង!។

22. ឱ​ព្រះ‌ជាម្ចាស់​អើយ!សូម​រំដោះ​អ៊ីស្រា‌អែល​ឲ្យ​រួច​ពី​ទុក្ខ​វេទនាទាំង​ប៉ុន្មាន​ផង!។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 25