គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 25:1-10 Khmer Standard Version (KHSV)

1. ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​ផ្ចង់​ចិត្ត​គំនិត​ទៅ​រក​ព្រះ‌អង្គ។

2. ឱ​ព្រះ​នៃ​ទូលបង្គំ​អើយទូលបង្គំ​ផ្ញើ​ជីវិត​លើ​ព្រះ‌អង្គ​ហើយដូច្នេះ សូម​កុំ​ឲ្យ​ទូលបង្គំ​ត្រូវ​អាម៉ាស់​មុខ!សូម​កុំ​ឲ្យ​ខ្មាំង​សត្រូវ​អាច​មាន​ជ័យ‌ជំនះលើ​ទូលបង្គំ​ឡើយ!។

3. អស់​អ្នក​ដែល​សង្ឃឹម​លើ​ព្រះ‌អង្គនឹង​មិន​ត្រូវ​ខក​ចិត្ត​ទេគឺ​មាន​តែ​ពួក​អ្នក​ឆាប់​ក្បត់​ព្រះ‌អង្គ​ប៉ុណ្ណោះដែល​ត្រូវ​ខក​ចិត្ត។

4. ឱ​ព្រះ‌អម្ចាស់​អើយ! សូម​ណែ‌នាំ​ទូលបង្គំឲ្យ​ស្គាល់​មាគ៌ា​របស់​ព្រះ‌អង្គសូម​បង្រៀន​ទូលបង្គំ​អំពី​ផ្លូវ​របស់​ព្រះ‌អង្គ​ផង

5. សូម​អប់រំ​ទូលបង្គំ​ឲ្យ​រស់​នៅស្រប​តាម​សេចក្ដី​ពិត​របស់​ព្រះ‌អង្គដ្បិត​ព្រះ‌អង្គ​ជា​ព្រះ‌សង្គ្រោះ​ទូលបង្គំទូលបង្គំ​សង្ឃឹម​លើ​ព្រះ‌អង្គ​ជា​រៀង​រាល់​ថ្ងៃ។

6. ឱ​ព្រះ‌អម្ចាស់​អើយ! សូម​កុំ​ភ្លេច​ថាតាំង​ពី​ដើម​រៀង​មក ព្រះ‌អង្គ​តែងតែ​សម្តែងព្រះ‌ហឫទ័យ​អាណិត​អាសូរ និង​ព្រះ‌ហឫទ័យមេត្តា​ករុណា​ចំពោះ​ទូលបង្គំ​ជា‌និច្ច។

7. សូម​បំភ្លេច​អំពើ​បាប និង​កំហុសដែល​ទូលបង្គំ​ធ្លាប់​ប្រព្រឹត្តកាល​នៅ​ពី​ក្មេង​នោះ​ទៅ!។ឱ​ព្រះ‌អម្ចាស់​អើយ ទ្រង់​តែង​មាន​ព្រះ‌ហឫទ័យមេត្តា​ករុណា និង​ព្រះ‌ហឫទ័យ​សប្បុរស​ជា‌និច្ចសូម​កុំ​បំភ្លេច​ទូលបង្គំ​ឡើយ!។

8. ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​សប្បុរសនិង​ទៀង​ត្រង់ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អង្គ​បង្ហាញឲ្យ​មនុស្ស​បាប​ស្គាល់​មាគ៌ា​ដែល​គេ​ត្រូវ​ដើរ។

9. ព្រះ‌អង្គ​នាំ​មនុស្ស​មាន​ចិត្ត​សុភាពឲ្យ​ដើរ​តាម​មាគ៌ា​ដ៏​សុចរិតព្រះ‌អង្គ​បង្រៀន​គេ​ឲ្យ​ស្គាល់ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ។

10. ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​មេត្តា​ករុណានិង​ស្មោះ​ត្រង់​ទាំង​ស្រុងចំពោះ​អស់​អ្នក​ដែល​គោរព​សម្ពន្ធ‌មេត្រី*និង​គោរព​ដំបូន្មាន​របស់​ព្រះ‌អង្គ។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 25