គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 22:21-31 Khmer Standard Version (KHSV)

21. សូម​សង្គ្រោះ​ទូលបង្គំ​ឲ្យ​រួច​ផុត​ពី​មាត់​សិង្ហនិង​រួច​ផុត​ពី​ស្នែង​ក្របី!ព្រះ‌អង្គ​ឆ្លើយ​តប​មក​ទូលបង្គំ​ហើយ!។

22. ទូលបង្គំ​នឹង​ផ្សព្វ‌ផ្សាយ​អំពី​ព្រះ‌នាមរបស់​ព្រះ‌អង្គ​ឲ្យ​បង‌ប្អូន​ទូលបង្គំ​ស្គាល់ទូលបង្គំ​នឹង​ច្រៀង​លើក​តម្កើង​ព្រះ‌អង្គនៅ​ក្នុង​អង្គ​ប្រជុំ។

23. អ្នក​រាល់​គ្នា​ដែល​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់​អើយចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ!អ្នក​ទាំង​អស់​គ្នា​ដែល​ជា​ពូជ‌ពង្សលោក​យ៉ាកុប​អើយចូរ​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌អង្គ!អ្នក​ទាំង​អស់​គ្នា​ដែល​ជា​ពូជ‌ពង្សលោក​អ៊ីស្រា‌អែល​អើយចូរ​ញាប់‌ញ័រ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ!។

24. ពេល​មនុស្ស​ទុគ៌ត​មាន​ទុក្ខ​វេទនាព្រះ‌អង្គ​មិន​មាក់​ងាយ​ឬ​ព្រងើយ​កន្តើយព្រះ‌អង្គ​មិន​លាក់​ព្រះ‌ភ័ក្ត្រ​ចំពោះ​គេ​ឡើយពេល​មនុស្ស​ទុគ៌ត​ស្រែក​អង្វរ​រក​ព្រះ‌អង្គទ្រង់​ព្រះ‌សណ្ដាប់​គេ។

25. ដោយ​ព្រះ‌អង្គ​បាន​ប្រោស‌ប្រណី​ដល់​ទូលបង្គំទូលបង្គំ​អាច​លើក​តម្កើង​ព្រះ‌អង្គនៅ​ក្នុង​អង្គ​ប្រជុំ​ដ៏​ធំទូលបង្គំ​នឹង​លា​បំណន់នៅ​មុខ​អស់​អ្នក​គោរព​កោត​ខ្លាច​ព្រះ‌អង្គ។

26. មនុស្ស​ទន់‌ទាប​នឹង​បាន​បរិភោគ​ឆ្អែត​ស្កប់‌ស្កល់អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌អម្ចាស់នឹង​នាំ​គ្នា​សរសើរ​តម្កើង​ព្រះ‌អង្គ។ចូរ​ឲ្យ​អ្នក​រាល់​គ្នា​មាន​អាយុ​យឺន‌យូរ!

27. មនុស្ស​ទាំង​ប៉ុន្មាន​ដែល​ស្ថិត​នៅ​តាម​ស្រុកដាច់​ស្រយាល​នៃ​ផែនដី នឹង​នឹក​ឃើញ​ព្រះ‌អម្ចាស់ហើយ​នាំ​គ្នា​បែរ​ចិត្ត​មក​រក​ព្រះ‌អង្គប្រជា‌ជាតិ​ទាំង​មូលនឹង​នាំ​គ្នា​ក្រាបថ្វាយ‌បង្គំ​ព្រះ‌អង្គ

28. ដ្បិត​ព្រះ‌អម្ចាស់​ជា​ព្រះ‌មហា‌ក្សត្រព្រះ‌អង្គ​គ្រប់‌គ្រង​លើ​ប្រជា‌ជាតិ​នានា។

29. ពួក​អ្នក​ធំ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដីនាំ​គ្នា​បរិភោគ ហើយ​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អង្គអស់​អ្នក​ដែល​កើត​ពី​ធូលី​ដីគឺ​មនុស្ស​លោក​ដែល​តែងតែ​ស្លាប់ក៏​នឹង​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អង្គ​ដែរ។

30. មនុស្ស​នៅ​ជំនាន់​ក្រោយ​នឹង​គោរព​បម្រើ​ព្រះ‌អង្គហើយ​គេ​នឹង​ថ្លែង​អំពី​ព្រះ‌អម្ចាស់​ប្រាប់​កូន​ចៅ។

31. គេ​នឹង​ប្រកាស​ប្រាប់​ប្រជា‌ជន​ដែល​នឹង​កើត​មកតាម​ក្រោយ អំពី​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គគឺ​ព្រះ‌អម្ចាស់​បាន​ជួយ​រំដោះ​ប្រជា‌រាស្ត្ររបស់​ព្រះ‌អង្គ។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 22