គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 2:1-8 Khmer Standard Version (KHSV)

1. ហេតុ​អ្វី​បាន​ជា​ប្រជា‌ជាតិ​ទាំង‌ឡាយនាំ​គ្នា​បង្កើត​កោលា‌ហលហើយ​ប្រជា‌រាស្ត្រ​នានា​រអ៊ូ‌រទាំដោយ​ឥត​ខ្លឹម‌សារ​យ៉ាង​នេះ?

2. ពួក​ស្ដេច​នៅ​លើ​ផែនដី​បាន​ពួត‌ដៃ​គ្នា​បះ‌បោរហើយ​ពួក​អ្នក​ដឹក​នាំ​ឃុប‌ឃិត​គ្នាប្រឆាំង​នឹង​ព្រះ‌អម្ចាស់ព្រម​ទាំង​ប្រឆាំង​នឹង​ព្រះ‌មេស្ស៊ី​របស់​ព្រះ‌អង្គដោយ​ពោល​ថា៖

3. «ចូរ​យើង​នាំ​គ្នា​បំបាក់​នឹម​របស់​ព្រះ‌អង្គហើយ​គ្រវែង​ច្រវាក់​របស់​ព្រះ‌អង្គ​ចេញ​ទៅ!»។

4. ប៉ុន្តែ ព្រះ‌អម្ចាស់​ដែល​គ្រង​រាជ្យ​នៅ​ស្ថាន​បរម‌សុខទ្រង់​អស់​សំណើច ទ្រង់​ចំអក​ឲ្យ​ពួក​គេ។

5. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ពួក​គេដោយ​ព្រះ‌ពិរោធហើយ​ធ្វើ​ឲ្យ​ពួក​គេ​ភ័យ​តក់‌ស្លុតដោយ‌សារ​ព្រះ‌ពិរោធ​ដ៏​ខ្លាំង​របស់​ព្រះ‌អង្គព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖

6. «គឺ​យើង​នេះ​ហើយដែល​បាន​អភិសេក​ស្ដេច​របស់​យើងឲ្យ​ឡើង​គ្រង​រាជ្យ​នៅ​លើ​ភ្នំ​ស៊ីយ៉ូនជា​ភ្នំ​ដ៏‌វិសុទ្ធ​របស់​យើង!»។

7. ខ្ញុំ​នឹង​ប្រកាស​ក្រឹត្យ​របស់​ព្រះ‌អម្ចាស់ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​កាន់​ខ្ញុំ​ថា៖«ព្រះ‌អង្គ​ជា​បុត្រ​របស់​យើង!គឺ​យើង​ដែល​បាន​បង្កើត​ព្រះ‌អង្គ​នៅ​ថ្ងៃ​នេះ។

8. បើ​ព្រះ‌អង្គ​សុំ យើង​នឹង​ប្រគល់​ប្រជា‌ជាតិ​នានាឲ្យ​ព្រះ‌អង្គ​ទុក​ជា​មត៌កយើង​ក៏​នឹង​ប្រគល់​ផែនដី​ទាំង​មូលឲ្យ​ព្រះ‌អង្គ​ទុក​ជា​កម្មសិទ្ធិ​ដែរ។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 2