8. ព្រះឱវាទរបស់ព្រះអម្ចាស់សុទ្ធតែត្រឹមត្រូវធ្វើឲ្យចិត្តមានអំណរសប្បាយបទបញ្ជារបស់ព្រះអម្ចាស់ ល្អត្រចះត្រចង់បំភ្លឺចិត្តគំនិតឲ្យបានយល់។
9. ការគោរពកោតខ្លាចព្រះអម្ចាស់ជាអំពើមួយល្អបរិសុទ្ធណាស់ ហើយស្ថិតស្ថេររហូតតទៅ។វិន័យរបស់ព្រះអម្ចាស់សុទ្ធតែត្រឹមត្រូវ និងសុចរិតទាំងអស់
10. គួរឲ្យប្រាថ្នាជាងមាសសុទ្ធដ៏ច្រើនព្រមទាំងផ្អែមជាងទឹកឃ្មុំដែលហូរចេញពីសំបុកទៅទៀត។
11. សេចក្ដីទាំងនេះបានបំភ្លឺទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គហើយដោយការប្រព្រឹត្តតាមទូលបង្គំបានទទួលផលយ៉ាងបរិបូណ៌។
12. គ្មាននរណាម្នាក់អាចមើលឃើញកំហុសដែលខ្លួនប្រព្រឹត្តដោយអចេតនានោះបានឡើយសូមលើកលែងទោសឲ្យទូលបង្គំនូវកំហុសណាដែលទូលបង្គំមើលមិនឃើញនោះផង។
13. សូមការពារទូលបង្គំឲ្យរួចពីចិត្តអួតបំប៉ោងសូមកុំឲ្យចិត្តអួតបំប៉ោងនេះធ្វើជាម្ចាស់លើទូលបង្គំបានឡើយធ្វើដូច្នេះ ទូលបង្គំនឹងបានឥតសៅហ្មងឥតជាប់ជំពាក់នឹងអំពើបាបដ៏ធ្ងន់នេះទេ។
14. ព្រះអម្ចាស់អើយ សូមប្រោសប្រណីទទួលពាក្យដែលទូលបង្គំទូលថ្វាយព្រមទាំងទទួលគំនិតដែលទូលបង្គំរិះគិតនៅចំពោះព្រះភ័ក្ត្រព្រះអង្គនេះផងដ្បិតព្រះអង្គជាថ្មដានិងជាព្រះដែលការពារទូលបង្គំ!។