គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 19:10-14 Khmer Standard Version (KHSV)

10. គួរ​ឲ្យ​ប្រាថ្នា​ជាង​មាស​សុទ្ធ​ដ៏​ច្រើនព្រម​ទាំង​ផ្អែម​ជាង​ទឹក​ឃ្មុំ​ដែល​ហូរចេញ​ពី​សំបុក​ទៅ​ទៀត។

11. សេចក្ដី​ទាំង​នេះ​បាន​បំភ្លឺ​ទូលបង្គំជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គហើយ​ដោយ​ការ​ប្រព្រឹត្ត​តាមទូលបង្គំ​បាន​ទទួល​ផល​យ៉ាង​បរិបូណ៌។

12. គ្មាន​នរណា​ម្នាក់​អាច​មើល​ឃើញ​កំហុសដែល​ខ្លួន​ប្រព្រឹត្ត​ដោយអចេតនា​នោះ​បាន​ឡើយសូម​លើក‌លែង​ទោស​ឲ្យ​ទូលបង្គំនូវ​កំហុស​ណា​ដែល​ទូលបង្គំ​មើលមិន​ឃើញ​នោះ​ផង។

13. សូម​ការពារ​ទូលបង្គំ​ឲ្យ​រួច​ពី​ចិត្ត​អួត​បំប៉ោងសូម​កុំ​ឲ្យ​ចិត្ត​អួត​បំប៉ោង​នេះធ្វើ​ជា​ម្ចាស់​លើ​ទូលបង្គំ​បាន​ឡើយធ្វើ​ដូច្នេះ ទូលបង្គំ​នឹង​បាន​ឥត​សៅ‌ហ្មងឥត​ជាប់​ជំពាក់​នឹង​អំពើ​បាប​ដ៏​ធ្ងន់​នេះ​ទេ។

14. ព្រះ‌អម្ចាស់​អើយ សូម​ប្រោស‌ប្រណីទទួល​ពាក្យ​ដែល​ទូលបង្គំ​ទូល​ថ្វាយព្រម​ទាំង​ទទួល​គំនិត​ដែល​ទូលបង្គំ​រិះគិតនៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ​នេះ​ផងដ្បិត​ព្រះ‌អង្គ​ជា​ថ្ម‌ដានិង​ជា​ព្រះ​ដែល​ការពារ​ទូលបង្គំ!។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 19