គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 18:18-30 Khmer Standard Version (KHSV)

18. នៅ​ពេល​ខ្ញុំ​មាន​ទុក្ខ​វេទនាអ្នក​ទាំង​នោះ​នាំ​គ្នា​មក​វាយ​ប្រហារ​ខ្ញុំក៏​ប៉ុន្តែ ព្រះ‌អម្ចាស់​ធ្វើ​ជា​បង្អែក​របស់​ខ្ញុំ។

19. ព្រះ‌អង្គ​បាន​នាំ​ខ្ញុំ​ចេញ​ឲ្យ​ផុត​ពី​គ្រោះ​ថ្នាក់ព្រះ‌អង្គ​រំដោះ​ខ្ញុំ មក​ពី​ព្រះ‌អង្គ​ស្រឡាញ់​ខ្ញុំ។

20. ព្រះ‌អម្ចាស់​បាន​ប្រព្រឹត្ត​ចំពោះ​ខ្ញុំស្រប​តាម​សេចក្ដី​សុចរិត​របស់​ខ្ញុំព្រះ‌អង្គ​តប​ស្នង​មក​ខ្ញុំ​វិញស្រប​តាម​អំពើ​បរិសុទ្ធ​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត​ដែរ

21. ដ្បិត​ខ្ញុំ​បាន​ប្រតិបត្តិ​តាម​មាគ៌ា​របស់​ព្រះ‌អម្ចាស់ហើយ​ខ្ញុំ​មិន​បាន​ឃ្លាត​ចេញ​ពី​ព្រះ​របស់​ខ្ញុំដោយ​ប្រព្រឹត្ត​អំពើ​អាក្រក់​នោះ​ឡើយ។

22. ខ្ញុំ​បាន​ប្រព្រឹត្ត​តាម​វិន័យ​ទាំង​ប៉ុន្មានរបស់​ព្រះ‌អង្គ ខ្ញុំ​មិន​បាន​បំពាន​លើ​បញ្ញត្តិរបស់​ព្រះ‌អង្គ​ទេ។

23. ព្រះ‌អង្គ​ជ្រាប​ថា​ខ្ញុំ​គ្មាន​សៅ‌ហ្មងហើយ​ខ្ញុំ​បាន​ប្រយ័ត្ន​ខ្លួនមិន​ឲ្យ​មាន​កំហុស​ឡើយ។

24. ព្រះ‌អម្ចាស់​ប្រោស‌ប្រណី​ដល់​ខ្ញុំស្រប​តាម​អំពើ​សុចរិត​ដែល​ខ្ញុំ​បាន​ប្រព្រឹត្តព្រោះ​ព្រះ‌អង្គ​ឈ្វេង​យល់​ថាខ្ញុំ​ប្រព្រឹត្តអំពើ​បរិសុទ្ធ។

25. ព្រះ‌អម្ចាស់​អើយព្រះ‌អង្គ​សម្តែង​ព្រះ‌ហឫទ័យ​ស្មោះ​ត្រង់​ចំពោះ​អ្នកដែល​មាន​ចិត្ត​ស្មោះ​ត្រង់ព្រះ‌អង្គ​សម្តែង​ព្រះ‌ហឫទ័យ​ស្មោះ‌សរចំពោះ​អ្នក​ដែល​មាន​ចិត្ត​ស្មោះ‌សរ។

26. ចំពោះ​អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធព្រះ‌អង្គ​ក៏​សម្តែង​ថា ព្រះ‌អង្គ​បរិសុទ្ធ​ដែរចំពោះ​អ្នក​ដែល​មាន​ចិត្ត​វៀច‌វេរ​វិញព្រះ‌អង្គ​សម្តែង​ថា​ព្រះ‌អង្គ​ឈ្លាស‌វៃ

27. ដ្បិត​ព្រះ‌អង្គ​ហើយ​ដែល​សង្គ្រោះ​មនុស្ស​ទន់‌ទាបនិង​បន្ទាប​អស់​អ្នក​ដែល​មាន​ចិត្ត​ឆ្មើង‌ឆ្មៃ។

28. ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ទូលបង្គំ​អើយព្រះ‌អង្គ​ជា​ពន្លឺ​របស់​ទូលបង្គំហើយ​ព្រះ‌អង្គ​ក៏​បំភ្លឺ​សេចក្ដី​ងងឹតរបស់​ទូលបង្គំ​ដែរ។

29. ព្រះ‌អង្គ​ប្រទាន​កម្លាំង​ឲ្យ​ទូលបង្គំវាយ​លុក​ខ្មាំង​សត្រូវនិង​ឲ្យ​ទូលបង្គំ​អាច​លោត​រំលង​កំពែងក្រុង​របស់​ពួក​គេ។

30. មាគ៌ា​របស់​ព្រះ‌ជាម្ចាស់​សុទ្ធ​តែ​ល្អ​ឥត​ខ្ចោះព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អម្ចាស់​ពិត​ទាំង​ស្រុងព្រះ‌អង្គ​ជា​ខែល​ការពារ​អស់​អ្នកដែល​មក​ជ្រក​កោន​ជា​មួយ​ព្រះ‌អង្គ។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 18