គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 18:16-25 Khmer Standard Version (KHSV)

16. ព្រះ‌អង្គ​បាន​លាត​ព្រះ‌ហស្ដ​ពី​ស្ថាន​លើ​មក​រក​ខ្ញុំព្រះ‌អង្គ​ស្រង់​ខ្ញុំ​ចេញ​ឲ្យ​ផុត​ពី​ទឹក​សមុទ្រ

17. ព្រះ‌អង្គ​បាន​រំដោះ​ខ្ញុំ​ឲ្យ​រួច​ផុត​ពីខ្មាំង​សត្រូវ​ដ៏​ខ្លាំង​ពូកែហើយ​ឲ្យ​ខ្ញុំ​រួច​ផុត​ពី​អស់​អ្នក​ដែល​ស្អប់​ខ្ញុំព្រម​ទាំង​អស់​អ្នក​ដែល​មាន​កម្លាំងខ្លាំង​ជាង​ខ្ញុំ​ផង។

18. នៅ​ពេល​ខ្ញុំ​មាន​ទុក្ខ​វេទនាអ្នក​ទាំង​នោះ​នាំ​គ្នា​មក​វាយ​ប្រហារ​ខ្ញុំក៏​ប៉ុន្តែ ព្រះ‌អម្ចាស់​ធ្វើ​ជា​បង្អែក​របស់​ខ្ញុំ។

19. ព្រះ‌អង្គ​បាន​នាំ​ខ្ញុំ​ចេញ​ឲ្យ​ផុត​ពី​គ្រោះ​ថ្នាក់ព្រះ‌អង្គ​រំដោះ​ខ្ញុំ មក​ពី​ព្រះ‌អង្គ​ស្រឡាញ់​ខ្ញុំ។

20. ព្រះ‌អម្ចាស់​បាន​ប្រព្រឹត្ត​ចំពោះ​ខ្ញុំស្រប​តាម​សេចក្ដី​សុចរិត​របស់​ខ្ញុំព្រះ‌អង្គ​តប​ស្នង​មក​ខ្ញុំ​វិញស្រប​តាម​អំពើ​បរិសុទ្ធ​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត​ដែរ

21. ដ្បិត​ខ្ញុំ​បាន​ប្រតិបត្តិ​តាម​មាគ៌ា​របស់​ព្រះ‌អម្ចាស់ហើយ​ខ្ញុំ​មិន​បាន​ឃ្លាត​ចេញ​ពី​ព្រះ​របស់​ខ្ញុំដោយ​ប្រព្រឹត្ត​អំពើ​អាក្រក់​នោះ​ឡើយ។

22. ខ្ញុំ​បាន​ប្រព្រឹត្ត​តាម​វិន័យ​ទាំង​ប៉ុន្មានរបស់​ព្រះ‌អង្គ ខ្ញុំ​មិន​បាន​បំពាន​លើ​បញ្ញត្តិរបស់​ព្រះ‌អង្គ​ទេ។

23. ព្រះ‌អង្គ​ជ្រាប​ថា​ខ្ញុំ​គ្មាន​សៅ‌ហ្មងហើយ​ខ្ញុំ​បាន​ប្រយ័ត្ន​ខ្លួនមិន​ឲ្យ​មាន​កំហុស​ឡើយ។

24. ព្រះ‌អម្ចាស់​ប្រោស‌ប្រណី​ដល់​ខ្ញុំស្រប​តាម​អំពើ​សុចរិត​ដែល​ខ្ញុំ​បាន​ប្រព្រឹត្តព្រោះ​ព្រះ‌អង្គ​ឈ្វេង​យល់​ថាខ្ញុំ​ប្រព្រឹត្តអំពើ​បរិសុទ្ធ។

25. ព្រះ‌អម្ចាស់​អើយព្រះ‌អង្គ​សម្តែង​ព្រះ‌ហឫទ័យ​ស្មោះ​ត្រង់​ចំពោះ​អ្នកដែល​មាន​ចិត្ត​ស្មោះ​ត្រង់ព្រះ‌អង្គ​សម្តែង​ព្រះ‌ហឫទ័យ​ស្មោះ‌សរចំពោះ​អ្នក​ដែល​មាន​ចិត្ត​ស្មោះ‌សរ។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 18