គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 17:9-15 Khmer Standard Version (KHSV)

9. សូម​កុំ​ឲ្យ​មនុស្ស​ពាល​ធ្វើ​ទុក្ខ​បៀត‌បៀន​ទូលបង្គំកុំ​ឲ្យ​ខ្មាំង​សត្រូវ​មក​ឡោម‌ព័ទ្ធ​ប្រល័យជីវិត​ទូលបង្គំ​បាន​ឡើយ។

10. អ្នក​ទាំង​នោះ​គ្មាន​ចិត្ត​ត្រា‌ប្រណី​ទេមាត់​គេ​ពោល​ចេញ​មក​នូវ​ពាក្យ​អួត​បំប៉ោង

11. ពួក​គេ​ដេញ​តាម​ទូលបង្គំ​ទាន់ហើយ​ឡោម‌ព័ទ្ធ​ទូលបង្គំ​ទៀត​ផងគេ​សម្លក់‌សម្លឹង​មក​ទូលបង្គំបម្រុង​នឹង​ប្រហារ​ជីវិត​ទូលបង្គំ

12. ពួក​គេ​ប្រៀប‌បី​ដូច​ជា​សត្វ​សិង្ហដែល​រង់‌ចាំ​តែ​ហែក​ស៊ីនិង​ដូច​ជា​សត្វ​សាហាវ ដែល​ពួន​ចាំ​ចាប់​រំពា។

13. ឱ​ព្រះ‌អម្ចាស់​អើយ សូម​តើន​ឡើងសូម​យាង​ទៅ​ប្រឈម​មុខ​នឹង​ពួក​គេឲ្យ​ពួក​គេ​បរា‌ជ័យ!សូម​យក​ព្រះ‌ខ័ន​របស់​ព្រះ‌អង្គ​មក​រំដោះទូលបង្គំ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ជន​ពាល។

14. ឱ​ព្រះ‌អម្ចាស់​អើយ សូម​ដេញ​ពួក​គេ​ចេញ​ពី​ចំណោមមនុស្ស​លោក ដោយ​ឫទ្ធិ‌បារមី​របស់​ព្រះ‌អង្គសូម​ដាក់​ទោស​ពួក​គេ ឲ្យ​ជីវិត​ពួក​គេរង​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង តាំង​ពី​កូន​រហូត​ដល់​ចៅ។

15. ចំពោះ​ទូលបង្គំ​វិញដោយ​ទូលបង្គំ​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិតទូលបង្គំ​នឹង​បាន​ឃើញ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គពេល​ទូលបង្គំ​ក្រោក​ពី​ដំណេកទូលបង្គំ​បាន​ស្កប់​ចិត្ត ដោយ​ព្រះ‌អង្គ​គង់​ជា​មួយ។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 17