គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 17:5-13 Khmer Standard Version (KHSV)

5. ទូលបង្គំ​ដើរ​តាម​មាគ៌ា​របស់​ព្រះ‌អង្គ​យ៉ាង​ខ្ជាប់​ខ្ជួនទូលបង្គំ​បោះ​ជំហាន​តាម​ឥត​លំអៀង​ទេ។

6. ឱ​ព្រះ‌ជាម្ចាស់​អើយ ទូលបង្គំ​អង្វរ​រក​ព្រះ‌អង្គដ្បិត​ព្រះ‌អង្គ​តែងតែ​ឆ្លើយ​តប​នឹង​ទូលបង្គំ!សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ទូលបង្គំសូម​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​របស់​ទូលបង្គំ​ផង!។

7. ព្រះ‌អង្គ​តែងតែ​សង្គ្រោះ​អស់​អ្នកដែល​មក​ជ្រក​កោន​ក្រោម​ម្លប់​បារមី​របស់​ព្រះ‌អង្គឲ្យ​រួច​ពី​ពួក​អ្នក​សង្កត់‌សង្កិន​គេដូច្នេះ សូម​សម្តែង​ព្រះ‌ហឫទ័យ​សប្បុរស​ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ​ផង។

8. សូម​រក្សា​ទូលបង្គំ​ដូច​រក្សា​ប្រស្រី‌ភ្នែកសូម​ការពារ​ទូលបង្គំ​ដូច​សត្វ​ស្លាប​ក្រុង​កូន​របស់​វា

9. សូម​កុំ​ឲ្យ​មនុស្ស​ពាល​ធ្វើ​ទុក្ខ​បៀត‌បៀន​ទូលបង្គំកុំ​ឲ្យ​ខ្មាំង​សត្រូវ​មក​ឡោម‌ព័ទ្ធ​ប្រល័យជីវិត​ទូលបង្គំ​បាន​ឡើយ។

10. អ្នក​ទាំង​នោះ​គ្មាន​ចិត្ត​ត្រា‌ប្រណី​ទេមាត់​គេ​ពោល​ចេញ​មក​នូវ​ពាក្យ​អួត​បំប៉ោង

11. ពួក​គេ​ដេញ​តាម​ទូលបង្គំ​ទាន់ហើយ​ឡោម‌ព័ទ្ធ​ទូលបង្គំ​ទៀត​ផងគេ​សម្លក់‌សម្លឹង​មក​ទូលបង្គំបម្រុង​នឹង​ប្រហារ​ជីវិត​ទូលបង្គំ

12. ពួក​គេ​ប្រៀប‌បី​ដូច​ជា​សត្វ​សិង្ហដែល​រង់‌ចាំ​តែ​ហែក​ស៊ីនិង​ដូច​ជា​សត្វ​សាហាវ ដែល​ពួន​ចាំ​ចាប់​រំពា។

13. ឱ​ព្រះ‌អម្ចាស់​អើយ សូម​តើន​ឡើងសូម​យាង​ទៅ​ប្រឈម​មុខ​នឹង​ពួក​គេឲ្យ​ពួក​គេ​បរា‌ជ័យ!សូម​យក​ព្រះ‌ខ័ន​របស់​ព្រះ‌អង្គ​មក​រំដោះទូលបង្គំ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ជន​ពាល។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 17