គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 17:1-10 Khmer Standard Version (KHSV)

1. ឱ​ព្រះ‌អម្ចាស់​អើយ!សូម​ទ្រង់​ព្រះ‌សណ្ដាប់​សំណូម​ពរដ៏​ត្រឹម​ត្រូវ​របស់​ទូលបង្គំសូម​យក​ព្រះ‌ហឫទ័យ​ទុក​ដាក់​នឹងសម្រែក​របស់​ទូលបង្គំសូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ពាក្យ​ទូល‌អង្វរ​របស់ទូលបង្គំ​ដែល​ហូរ​ចេញ​ពី​ដួង​ចិត្ត​ដ៏​ស្មោះ​ត្រង់។

2. សូម​រក​យុត្តិធម៌​ឲ្យ​ទូលបង្គំ​ផងដ្បិត​ព្រះ‌អង្គ​ទត​ឃើញ​យ៉ាង​ច្បាស់​នូវ​អ្វីៗដែល​ត្រឹម​ត្រូវ។

3. ព្រះ‌អង្គ​ស្គាល់​ចិត្ត​ទូលបង្គំ​ច្បាស់​ហើយព្រះ‌អង្គ​បាន​ពិនិត្យ​មើល​ចិត្ត​ទូលបង្គំ​នៅ​ពេល​យប់ព្រះ‌អង្គ​បាន​ល្បង​ចិត្ត​ទូលបង្គំតែ​ពុំ​ឃើញ​មាន​បំណង​អាក្រក់​អ្វី​ទេទូលបង្គំ​មិន​បាន​ពោល​ពាក្យ​អ្វី​ខុស​ឡើយ។

4. ទូលបង្គំ​យក​ចិត្ត​ទុក​ដាក់​នឹង​ព្រះ‌បន្ទូលរបស់​ព្រះ‌អង្គហើយ​ប្រយ័ត្ន​ខ្លួន​មិន​ប្រព្រឹត្ត​អំពើ​ឃោរ‌ឃៅដូច​មនុស្ស​ឯ​ទៀតៗ​នោះ​ឡើយ។

5. ទូលបង្គំ​ដើរ​តាម​មាគ៌ា​របស់​ព្រះ‌អង្គ​យ៉ាង​ខ្ជាប់​ខ្ជួនទូលបង្គំ​បោះ​ជំហាន​តាម​ឥត​លំអៀង​ទេ។

6. ឱ​ព្រះ‌ជាម្ចាស់​អើយ ទូលបង្គំ​អង្វរ​រក​ព្រះ‌អង្គដ្បិត​ព្រះ‌អង្គ​តែងតែ​ឆ្លើយ​តប​នឹង​ទូលបង្គំ!សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ទូលបង្គំសូម​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​របស់​ទូលបង្គំ​ផង!។

7. ព្រះ‌អង្គ​តែងតែ​សង្គ្រោះ​អស់​អ្នកដែល​មក​ជ្រក​កោន​ក្រោម​ម្លប់​បារមី​របស់​ព្រះ‌អង្គឲ្យ​រួច​ពី​ពួក​អ្នក​សង្កត់‌សង្កិន​គេដូច្នេះ សូម​សម្តែង​ព្រះ‌ហឫទ័យ​សប្បុរស​ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ​ផង។

8. សូម​រក្សា​ទូលបង្គំ​ដូច​រក្សា​ប្រស្រី‌ភ្នែកសូម​ការពារ​ទូលបង្គំ​ដូច​សត្វ​ស្លាប​ក្រុង​កូន​របស់​វា

9. សូម​កុំ​ឲ្យ​មនុស្ស​ពាល​ធ្វើ​ទុក្ខ​បៀត‌បៀន​ទូលបង្គំកុំ​ឲ្យ​ខ្មាំង​សត្រូវ​មក​ឡោម‌ព័ទ្ធ​ប្រល័យជីវិត​ទូលបង្គំ​បាន​ឡើយ។

10. អ្នក​ទាំង​នោះ​គ្មាន​ចិត្ត​ត្រា‌ប្រណី​ទេមាត់​គេ​ពោល​ចេញ​មក​នូវ​ពាក្យ​អួត​បំប៉ោង

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 17