គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 16:3-8 Khmer Standard Version (KHSV)

3. ប្រជា‌ជន​ដ៏‌វិសុទ្ធ*​នៅ​លើ​ទឹក​ដី​នេះសុទ្ធ​តែ​ជា​មនុស្ស​ល្អទូលបង្គំ​ពេញ​ចិត្ត​នឹង​នៅ​ជា​មួយ​ពួក​គេ​ណាស់។

4. រីឯ​អស់​អ្នក​ដែល​ងាក​ទៅ​ថ្វាយ‌បង្គំ​ព្រះ​ដទៃកាន់​តែ​ធ្វើ​ឲ្យ​ខ្លួន​រង​ទុក្ខ​ថែម​ទៀតទូលបង្គំ​នឹង​មិន​ចូល​រួម​សម្លាប់​សត្វ​ធ្វើ​យញ្ញជា​មួយ​ពួក​គេ​ឡើយហើយ​ទូលបង្គំ​ក៏​នឹង​មិន​ថ្វាយ‌បង្គំ​ព្រះ​ទាំង​នោះរួម​ជា​មួយ​ពួក​គេ​ដែរ។

5. ក្រៅ​ពី​ព្រះ‌អម្ចាស់ ទូលបង្គំ​គ្មាន​ចំណែក​មត៌ក​អ្វី​ទេព្រះ‌អង្គ​ប្រទាន​អ្វីៗ​ទាំង​អស់ដែល​ទូលបង្គំ​ត្រូវ​ការអនាគត​របស់​ទូលបង្គំ​ស្ថិត​នៅ​លើ​ព្រះ‌អង្គ។

6. ព្រះ‌អង្គ​ប្រទាន​ចំណែក​ដ៏​ល្អ​វិសេស​ក្រៃ‌លែងមក​ទូលបង្គំគឺ​ជា​កេរ‌មត៌ក​ល្អ​ប្រសើរ​បំផុត​សម្រាប់​ទូលបង្គំ។

7. ទូលបង្គំ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់ព្រោះ​ព្រះ‌អង្គ​ផ្ដល់​យោបល់​ដល់​ទូលបង្គំសូម្បី​តែ​នៅ​ពេល​យប់ក៏​មន‌សិការ​របស់​ទូលបង្គំ​ដាស់‌តឿន​ទូលបង្គំ​ដែរ។

8. ទូលបង្គំ​នឹក​ដល់​ព្រះ‌អម្ចាស់ដែល​ស្ថិត​នៅ​ខាង​មុខ​ទូលបង្គំ​ជា‌និច្ចដោយ​ព្រះ‌អង្គ​គង់​នៅ​ខាង​ស្ដាំ​ទូលបង្គំទូលបង្គំ​នឹង​មិន​ភ័យ​ខ្លាច​សោះ​ឡើយ។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 16