គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 15:1-5 Khmer Standard Version (KHSV)

1. ឱ​ព្រះ‌អម្ចាស់​អើយតើ​នរណា​អាច​ស្នាក់​នៅ​ក្នុង​ព្រះ‌ពន្លារបស់​ព្រះ‌អង្គ​បាន?តើ​នរណា​អាច​ស្ថិត​នៅ​លើ​ភ្នំ​ដ៏‌វិសុទ្ធ*របស់​ព្រះ‌អង្គ​បាន?

2. គឺ​មាន​តែ​មនុស្ស​ឥត​សៅ‌ហ្មងដែល​ប្រព្រឹត្ត​អំពើ​សុចរិតហើយ​និយាយ​តែ​សេចក្ដី​ពិត​ដែល​មាន​នៅក្នុង​ដួង​ចិត្ត​របស់​ខ្លួន​ប៉ុណ្ណោះ ទើប​អាច​នៅ​បាន។

3. គេ​មិន​និយាយ​មួល​បង្កាច់មិន​ប្រព្រឹត្ត​អំពើ​អាក្រក់​ចំពោះ​មិត្ត‌ភក្ដិ​របស់​ខ្លួនហើយ​ក៏​មិន​បង្អាប់‌បង្អោន​កិត្តិយសបង‌ប្អូន​រួម​ជាតិ​របស់​ខ្លួន​ដែរ។

4. គេ​មិន​រាប់​រក​អស់​អ្នក​ដែល​ព្រះ‌ជាម្ចាស់មិន​គាប់​ព្រះ‌ហឫទ័យ​នោះ​ឡើយតែ​គេ​លើក​កិត្តិយស​អស់​អ្នក​ដែល​គោរពកោត​ខ្លាច​ព្រះ‌អម្ចាស់។បើ​គេ​សន្យា​អ្វី​មួយទោះ​បី​ត្រូវ​ខាត​បង់​យ៉ាង​ណា​ក៏​ដោយក៏​គេ​នៅ​តែ​គោរព​តាម​ពាក្យ​សម្ដី​របស់​ខ្លួន​ជា‌និច្ច។

5. គេ​ឲ្យ​ប្រាក់​អ្នក​ដទៃ​ខ្ចី ដោយ​មិន​យក​ការហើយ​គេ​ក៏​មិន​ព្រម​ទទួល​សំណូកដើម្បី​ដាក់​ទោស​ជន​ស្លូត​ត្រង់​ដែរ។អ្នក​ណា​ប្រព្រឹត្ត​ដូច្នេះអ្នក​នោះ​នឹង​បាន​សុខ​ជា‌និច្ច។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 15