1. ឱព្រះអម្ចាស់អើយតើនរណាអាចស្នាក់នៅក្នុងព្រះពន្លារបស់ព្រះអង្គបាន?តើនរណាអាចស្ថិតនៅលើភ្នំដ៏វិសុទ្ធ*របស់ព្រះអង្គបាន?
2. គឺមានតែមនុស្សឥតសៅហ្មងដែលប្រព្រឹត្តអំពើសុចរិតហើយនិយាយតែសេចក្ដីពិតដែលមាននៅក្នុងដួងចិត្តរបស់ខ្លួនប៉ុណ្ណោះ ទើបអាចនៅបាន។
3. គេមិននិយាយមួលបង្កាច់មិនប្រព្រឹត្តអំពើអាក្រក់ចំពោះមិត្តភក្ដិរបស់ខ្លួនហើយក៏មិនបង្អាប់បង្អោនកិត្តិយសបងប្អូនរួមជាតិរបស់ខ្លួនដែរ។
4. គេមិនរាប់រកអស់អ្នកដែលព្រះជាម្ចាស់មិនគាប់ព្រះហឫទ័យនោះឡើយតែគេលើកកិត្តិយសអស់អ្នកដែលគោរពកោតខ្លាចព្រះអម្ចាស់។បើគេសន្យាអ្វីមួយទោះបីត្រូវខាតបង់យ៉ាងណាក៏ដោយក៏គេនៅតែគោរពតាមពាក្យសម្ដីរបស់ខ្លួនជានិច្ច។