គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 148:6-14 Khmer Standard Version (KHSV)

6. ព្រះ‌អង្គ​បាន​តាំង​អ្វីៗ​ទាំង​អស់ឲ្យ​នៅ​ស្ថិត‌ស្ថេរ​ជា‌និច្ច​រហូត​ត​ទៅព្រះ‌អង្គ​បាន​ដាក់​វិន័យ​មួយដែល​មិន​ប្រែ‌ប្រួល​ឡើយ។

7. ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់​នៅ​លើ​ផែនដីមហា‌សាគរ និង​សត្វ​ដ៏​ធំៗ​នៅ​ក្នុង​សមុទ្រ​អើយចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ។

8. ភ្លើង ព្រឹល ទឹក​កក និង​អ័ព្ទ ព្រម​ទាំង​ខ្យល់​ព្យុះដែល​តែងតែ​ធ្វើ​តាម​បញ្ជា​របស់​ព្រះ‌អង្គ

9. ភ្នំ​តូច​ធំ​ទាំង‌ឡាយ ដើម​ឈើ​ដែល​មាន​ផ្លែនិង​ដើម​គគីរ​ទាំង​ប៉ុន្មាន​អើយចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ!

10. សត្វ​ព្រៃ និង​សត្វ​ស្រុក ព្រម​ទាំង​បក្សា‌បក្សីនិង​សត្វ​លូន​វារ​ទាំង‌ឡាយ​អើយចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ!

11. ស្ដេច​ទាំង‌ឡាយ​នៅ​ផែនដី ព្រម​ទាំង​ប្រជា‌រាស្ត្រអ្នក​ដឹក​នាំ និង​អ្នក​គ្រប់‌គ្រង​ទាំង​ប៉ុន្មាន​នៅ​ផែនដីចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ!

12. យុវជន និង​យុវ‌នារីមនុស្ស​ចាស់​ជរា និង​កូន​ក្មេងចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ!

13. ចូរ​ឲ្យ​ទាំង​អស់​គ្នា​សរសើរ​តម្កើងព្រះ‌នាម​ព្រះ‌អម្ចាស់ដ្បិត​មាន​តែ​ព្រះ‌នាម​ព្រះ‌អង្គ​ប៉ុណ្ណោះដែល​ឧត្ដម​ប្រសើរ​លើស​គេព្រះ‌អង្គ​សម្តែង​ភាព​ថ្កុំ‌ថ្កើង​រុងរឿងពាស‌ពេញ​លើ​ផែនដី និង​ផ្ទៃ​មេឃ។

14. ព្រះ‌អង្គ​ប្រោស​ប្រទាន​ឲ្យ​ប្រជា‌រាស្ត្ររបស់​ព្រះ‌អង្គ​មាន​កម្លាំង​ឡើង​វិញហើយ​ធ្វើ​ឲ្យ​អស់​អ្នកដែល​ស្មោះ​ត្រង់​នឹង​ព្រះ‌អង្គគឺ​ប្រជា‌រាស្ត្រ​អ៊ីស្រា‌អែល​ទាំង​មូលដែល​ស្និទ្ធ‌ស្នាល​នឹង​ព្រះ‌អង្គ បាន​ខ្ពស់​មុខ​ឡើង!ហាលេ‌លូយ៉ា!

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 148