គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 146:3-8 Khmer Standard Version (KHSV)

3. កុំ​ទុក​ចិត្ត​អ្នក​ធំកុំ​ទុក​ចិត្ត​មនុស្ស​លោក​ដែល​ពុំ​អាច​សង្គ្រោះនរណា​បាន​ឡើយ

4. ដ្បិត​ពេល​គេ​ត្រូវ​ផុត​ដង្ហើមគេ​វិល​ត្រឡប់​ទៅ​ជា​ធូលី​ដី​វិញហើយ​គម្រោង‌ការ​របស់​គេក៏​នឹង​រលាយ​សូន្យ​នៅ​ថ្ងៃ​នោះ​ដែរ។

5. អ្នក​ណា​ដែល​ព្រះ​របស់​លោក​យ៉ាកុប​ជួយ​សង្គ្រោះហើយ​អ្នក​ណា​សង្ឃឹម​ទុក​ចិត្ត​លើ​ព្រះ‌អម្ចាស់ជា​ព្រះ​របស់​ខ្លួនអ្នក​នោះ​មាន​សុភមង្គល​ហើយ!។

6. ព្រះ‌អង្គ​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដីព្រះ‌អង្គ​បាន​បង្កើត​សមុទ្រនិង​អ្វីៗ​ទាំង​អស់​ដែល​ស្ថិត​នៅ​ក្នុង​សមុទ្រព្រះ‌អង្គ​តែងតែ​គោរព​តាម​ព្រះ‌បន្ទូល​សន្យារបស់​ព្រះ‌អង្គ​ជា‌និច្ច។

7. ព្រះ‌អង្គ​រក​យុត្តិធម៌​ឲ្យ​អស់​អ្នកដែល​ត្រូវ​គេ​សង្កត់‌សង្កិនព្រះ‌អង្គ​ប្រទាន​អាហារ​ដល់​អស់​អ្នកដែល​ស្រេក​ឃ្លាន ព្រះ‌អម្ចាស់​ដោះ​លែង​អ្នក​ជាប់​ឃុំ‌ឃាំង

8. ព្រះ‌អម្ចាស់​ប្រោស​មនុស្ស​ខ្វាក់​ឲ្យ​មើល​ឃើញ ព្រះ‌អម្ចាស់​លើក​អ្នក​ដែល​អស់​សង្ឃឹមឲ្យ​ងើប​ឡើង​វិញ ព្រះ‌អម្ចាស់​ស្រឡាញ់​មនុស្ស​សុចរិត

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 146