គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 146:1-5 Khmer Standard Version (KHSV)

1. ហាលេ‌លូយ៉ា! ខ្ញុំ​សូម​សរសើរតម្កើង​ព្រះ‌អម្ចាស់!

2. ខ្ញុំ​នឹង​សរសើរ​តម្កើង​ព្រះ‌អម្ចាស់​អស់​មួយ​ជីវិតខ្ញុំ​នឹង​ស្មូត្រ​ទំនុក‌តម្កើង​ថ្វាយ​ព្រះ‌កិត្តិនាមព្រះ​របស់​ខ្ញុំ​ក្នុង​ពេល​ដែល​ខ្ញុំ​នៅ​រស់​នៅ​ឡើយ។

3. កុំ​ទុក​ចិត្ត​អ្នក​ធំកុំ​ទុក​ចិត្ត​មនុស្ស​លោក​ដែល​ពុំ​អាច​សង្គ្រោះនរណា​បាន​ឡើយ

4. ដ្បិត​ពេល​គេ​ត្រូវ​ផុត​ដង្ហើមគេ​វិល​ត្រឡប់​ទៅ​ជា​ធូលី​ដី​វិញហើយ​គម្រោង‌ការ​របស់​គេក៏​នឹង​រលាយ​សូន្យ​នៅ​ថ្ងៃ​នោះ​ដែរ។

5. អ្នក​ណា​ដែល​ព្រះ​របស់​លោក​យ៉ាកុប​ជួយ​សង្គ្រោះហើយ​អ្នក​ណា​សង្ឃឹម​ទុក​ចិត្ត​លើ​ព្រះ‌អម្ចាស់ជា​ព្រះ​របស់​ខ្លួនអ្នក​នោះ​មាន​សុភមង្គល​ហើយ!។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 146