គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 145:9-20 Khmer Standard Version (KHSV)

9. ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​សប្បុរសចំពោះ​មនុស្ស​ទាំង​អស់ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​អាណិត‌អាសូរដល់​សត្វ​លោក​ទាំង​អស់ដែល​ព្រះ‌អង្គ​បាន​បង្កើត​មក។

10. ឱ​ព្រះ‌អម្ចាស់​អើយ សត្វ​លោក​ដែល​ព្រះ‌អង្គបាន​បង្កើត​មក នឹង​នាំ​គ្នា​លើក​តម្កើង​ព្រះ‌អង្គហើយ​ប្រជា‌ជន​របស់​ព្រះ‌អង្គក៏​នឹង​នាំ​គ្នា​សរសើរ​តម្កើង​ព្រះ‌អង្គ​ដែរ។

11. គេ​នឹង​រៀប​រាប់​អំពី​ព្រះ‌រាជ្យដ៏​រុងរឿង​របស់​ព្រះ‌អង្គគេ​នឹង​ថ្លែង​អំពី​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ

12. ដើម្បី​ឲ្យ​មនុស្ស​ទាំង​អស់​បាន​ដឹងពី​ការ​អស្ចារ្យ​របស់​ព្រះ‌អង្គនិង​សិរី‌រុងរឿង​ដ៏​ភ្លឺ​ចិញ្ចែង‌ចិញ្ចាចនៃ​ព្រះ‌រាជ្យ​របស់​ព្រះ‌អង្គ

13. ព្រះ‌អង្គ​គ្រង​រាជ្យ​គ្រប់​ជំនាន់​ទាំង​អស់ព្រះ‌អង្គ​ជា​ព្រះ‌មហា‌ក្សត្រអស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ ព្រះ‌អម្ចាស់​តែង​គោរព​តាម​ព្រះ‌បន្ទូលសន្យា​របស់​ព្រះ‌អង្គ​ជា‌និច្ចហើយ​អ្វីៗ​ដែល​ព្រះ‌អង្គ​ប្រព្រឹត្តសុទ្ធ​តែ​ផុស​ចេញ​ពី​ព្រះ‌ហឫទ័យ​សប្បុរស។

14. ព្រះ‌អម្ចាស់​ជួយ​គាំទ្រ​អស់​អ្នក​ដែល​ជំពប់​ដួលព្រះ‌អង្គ​លើក​អ្នក​ដែល​អស់​សង្ឃឹមឲ្យ​ងើប​ឡើង​វិញ។

15. ព្រះ‌អម្ចាស់​អើយ សត្វ​លោក​ទាំង​អស់ទន្ទឹង​រង់‌ចាំ​ព្រះ‌អង្គ ដោយ​ចិត្ត​សង្ឃឹមដ្បិត​ព្រះ‌អង្គ​ប្រទាន​អាហារ​ឲ្យ​គេតាម​ពេល​កំណត់។

16. ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​ទូលាយព្រះ‌អង្គ​ប្រទាន​ឲ្យ​គេបាន​ឆ្អែត​តាម​បំណង​របស់​គេ។

17. ព្រះ‌អម្ចាស់​ធ្វើ​គ្រប់​កិច្ចការដោយ​ព្រះ‌ហឫទ័យ​សុចរិតហើយ​ព្រះ‌អង្គ​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណាក្នុង​គ្រប់​កិច្ចការ​ដែល​ព្រះ‌អង្គ​ធ្វើ។

18. ព្រះ‌អម្ចាស់​គង់​នៅ​ជិត​អស់​អ្នក​ដែល​អង្វរ​ព្រះ‌អង្គគឺ​អស់​អ្នក​ដែល​អង្វរ​ព្រះ‌អង្គ​ដោយ​សុទ្ធ​ចិត្ត។

19. ព្រះ‌អង្គ​សម្រេច​តាម​ចិត្ត​ប៉ង‌ប្រាថ្នារបស់​អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះ‌អង្គព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់​ឮ​សម្រែកទូល‌អង្វរ​របស់​គេ ហើយ​សង្គ្រោះ​គេ។

20. ព្រះ‌អម្ចាស់​ការពារ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌អង្គតែ​ព្រះ‌អង្គ​បំផ្លាញ​មនុស្ស​អាក្រក់​វិញ។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 145