គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 144:8-15 Khmer Standard Version (KHSV)

8. ពួក​គេ​មិន​ដែល​និយាយ​ពាក្យ​ពិត​ទេហើយ​ក៏​មិន​ដែល​គោរព​ពាក្យសម្បថ​របស់​ខ្លួន​ដែរ។

9. ឱ​ព្រះ‌ជាម្ចាស់​អើយទូលបង្គំ​សូម​ច្រៀង​បទ​ថ្មី​ថ្វាយ​ព្រះ‌អង្គទូលបង្គំ​ស្មូត្រ​ទំនុក‌តម្កើង​ថ្វាយ​ព្រះ‌អង្គដោយ​លេង​ឃឹម​កំដរ​ផង។

10. ព្រះ‌អម្ចាស់​សង្គ្រោះ​ស្ដេច​នានាព្រះ‌អង្គ​រំដោះ​ដាវីឌ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គឲ្យ​រួច​ពី​ការ​ស្លាប់​ដោយ​មុខ​ដាវ។

11. សូម​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ពី​អំណាចរបស់​ជន​បរទេស​ទាំង​នេះ​ផងពួក​គេ​មិន​ដែល​និយាយ​ពាក្យ​ពិត​ទេហើយ​ក៏​មិន​ដែល​គោរព​ពាក្យសម្បថ​របស់​ខ្លួន​ដែរ។

12. សូម​ឲ្យ​កូន​ប្រុសៗ​របស់​យើង​ប្រៀប​ដូច​ជាកូន​ឈើ ដែល​ដុះ​ឡើង​យ៉ាង​ស្រស់​បំព្រងសូម​ឲ្យ​កូន​ស្រីៗ​បស់​យើង​មាន​រូប​ឆោម​ស្អាតដូច​រូប​ទេព‌អប្សរ​ដ៏​ល្អ​ប្រណីត។

13. សូម​ឲ្យ​ជង្រុក​របស់​យើង​មាន​ពោរ‌ពេញទៅ​ដោយ​ភោគ‌ផល​សព្វ​បែប​យ៉ាងសូម​ឲ្យ​ហ្វូង​ចៀម​នៅ​តាម​វាល​ស្មៅរបស់​យើង​កើន​ចំនួន​ឡើង​រាប់​ពាន់​រាប់​ម៉ឺន។

14. សូម​ឲ្យ​ហ្វូង​គោ​របស់​យើងបាន​កើន​ចំនួន​ជា​ច្រើន គ្មាន​បាត់គ្មាន​នរណា​លួច​ចាប់​យក​ទៅ​ឡើយហើយ​សូម​កុំ​ឲ្យ​មាន​សម្រែក​ភ័យ​អាសន្ននៅ​តាម​ទី​សាធារណៈ​របស់​យើង​ដែរ។

15. ប្រជា‌ជាតិ​ណា​មាន​ព្រះ‌ពរ​ដូច្នេះប្រជា‌ជាតិ​នោះ​មាន​សុភមង្គល​ហើយប្រជា‌ជាតិ​ណា​គោរព​ព្រះ‌អម្ចាស់ទុក​ជា​ព្រះ​របស់​ខ្លួនប្រជា‌ជាតិ​នោះ​មាន​សុភមង្គល​ហើយ!

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 144