គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 143:3-12 Khmer Standard Version (KHSV)

3. ខ្មាំង​សត្រូវ​តាម​យាយី​ទូលបង្គំគេ​ជាន់​ឈ្លី​ជីវិត​ទូលបង្គំគេ​យក​ទូលបង្គំ​ទៅ​ឃុំ​ទុក​ក្នុង​ទី​ងងឹតដូច​មនុស្ស​ស្លាប់​តាំង​ពី​យូរ​មក​ហើយ។

4. ទូលបង្គំ​បាក់​ទឹក​ចិត្ត​ជា​ខ្លាំង ទូលបង្គំ​ទាល់​គំនិត។

5. ទូលបង្គំ​នឹក​ទៅ​ដល់​ជំនាន់​ដើមទូលបង្គំ​សញ្ជឹង​គិត​អំពី​កិច្ចការ​ទាំង​ប៉ុន្មានដែល​ព្រះ‌អង្គ​បាន​ធ្វើទូលបង្គំ​ពិចារណា​អំពី​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ។

6. ទូលបង្គំ​លើក​ដៃ​អង្វរ​ព្រះ‌អង្គទូលបង្គំ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គប្រៀប​ដូច​ជា​ដី​ហួត‌ហែង។ - សម្រាក

7. ឱ​ព្រះ‌អម្ចាស់​អើយសូម​ឆ្លើយ​តប​មក​ទូលបង្គំ​ជា​ប្រញាប់ដ្បិត​ទូលបង្គំ​ពុំ​អាច​ទ្រាំ​ត​ទៅ​ទៀត​បាន​ទេ!សូម​កុំ​លាក់​ព្រះ‌ភ័ក្ត្រ​នឹង​ទូលបង្គំ​ឡើយដ្បិត​ទូលបង្គំ​ដូច​ជា​មនុស្ស​ធ្លាក់​ក្នុង​រណ្ដៅ។

8. សូម​សម្តែង​ឲ្យ​ទូលបង្គំ​ស្គាល់​ព្រះ‌ហឫទ័យមេត្តា‌ករុណា​របស់​ព្រះ‌អង្គ​តាំង​ពី​ព្រលឹមដ្បិត​ទូលបង្គំ​ផ្ញើ​ជីវិត​លើ​ព្រះ‌អង្គ​ហើយ។សូម​ប្រោស​ប្រទាន​ឲ្យ​ទូលបង្គំ​ស្គាល់​ផ្លូវដែល​ទូលបង្គំ​ត្រូវ​ដើរដ្បិត​ទូលបង្គំ​ផ្ចង់​ចិត្ត​ទៅ​រក​ព្រះ‌អង្គ។

9. ឱ​ព្រះ‌អម្ចាស់​អើយសូម​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ពី​ខ្មាំង​សត្រូវទូលបង្គំ​មក​ជ្រក​កោន​នៅ​ក្បែរ​ព្រះ‌អង្គ។

10. សូម​បង្រៀន​ទូលបង្គំ​ឲ្យ​ធ្វើ​តាម​ព្រះ‌ហឫទ័យរបស់​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​ជា​ព្រះ​នៃ​ទូលបង្គំសូម​ព្រះ‌វិញ្ញាណ​ដ៏​សប្បុរស​របស់​ព្រះ‌អង្គ​ដឹក​នាំទូលបង្គំ​ឲ្យ​ដើរ​ក្នុង​មាគ៌ា​ដែល​គ្មាន​ឧបសគ្គ។

11. ឱ​ព្រះ‌អម្ចាស់​អើយសូម​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​ជីវិត​ឡើង​វិញដោយ​យល់​ដល់​ព្រះ‌នាម​របស់​ព្រះ‌អង្គ។សូម​នាំ​ទូលបង្គំ​ចេញ​ពី​ភាព​អាសន្នដោយ​ព្រះ‌ហឫទ័យ​ដ៏​សុចរិត​របស់​ព្រះ‌អង្គ!

12. ដោយ​ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​មេត្តាករុណា​ចំពោះ​ទូលបង្គំសូម​កម្ទេច​ខ្មាំង​សត្រូវ និង​បច្ចា‌មិត្តទាំង​ប៉ុន្មាន​របស់​ទូលបង្គំឲ្យ​វិនាស​សូន្យ​ទៅដ្បិត​ទូលបង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 143