គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 142:1-7 Khmer Standard Version (KHSV)

1. ខ្ញុំ​បន្លឺ​សំឡេងស្រែក​អង្វរ​ព្រះ‌អម្ចាស់ខ្ញុំ​បន្លឺ​សំឡេង​ទទូច​អង្វរ​ព្រះ‌អម្ចាស់។

2. ខ្ញុំ​ទូល​ព្រះ‌អង្គ​ឲ្យ​ជ្រាបអំពី​ពាក្យ​ត្អូញ‌ត្អែរ​របស់​ខ្ញុំខ្ញុំ​រៀប​រាប់​អំពី​ទុក្ខ​វេទនា​របស់​ខ្ញុំ​ប្រាប់​ព្រះ‌អង្គ។

3. ពេល​ទូលបង្គំ​បាក់​ទឹក​ចិត្តព្រះ‌អង្គ​ជ្រាប​ច្បាស់​ពី​ដំណើរ​របស់​ទូលបង្គំ។ពួក​គេ​នាំ​គ្នា​ដាក់​អន្ទាក់​នៅ​តាម​ផ្លូវដែល​ទូលបង្គំ​ដើរ។

4. សូម​ទត​មើល​ជុំ‌វិញ​ទូលបង្គំ​មើល៍គ្មាន​នរណា​ម្នាក់​អើ‌ពើ​នឹង​ទូលបង្គំ​ទេទូលបង្គំ​គ្មាន​កន្លែង​ជ្រក​កោនហើយ​ក៏​គ្មាន​នរណា​ម្នាក់​រវី‌រវល់​នឹង​ទូលបង្គំ​ដែរ។

5. ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​ស្រែក​អង្វរ​ព្រះ‌អង្គ:ព្រះ‌អង្គ​ជា​ជម្រក​របស់​ទូលបង្គំនៅ​ក្នុង​ពិភព​លោក​នេះ ទូលបង្គំ​គ្មានអ្វី​ផ្សេង​ទៀត​ក្រៅ​ពី​ព្រះ‌អង្គ​ឡើយ។

6. សូម​យក​ព្រះ‌ហឫទ័យ​ទុក​ដាក់នឹង​សម្រែក​របស់​ទូលបង្គំ​ផងដ្បិត​ទូលបង្គំ​ទាល់​ច្រក​ហើយសូម​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ផុតពី​អស់​អ្នក​ដែល​តាម​ព្យាបាទ​ទូលបង្គំព្រោះ​ពួក​គេ​ខ្លាំង​ពូកែ​ជាង​ទូលបង្គំ។

7. សូម​ដោះ​លែង​ទូលបង្គំ​ឲ្យ​មាន​សេរី‌ភាពដើម្បី​ឲ្យ​ទូលបង្គំ​លើក​តម្កើង ព្រះ‌នាម​ព្រះ‌អង្គក្នុង​អង្គ​ប្រជុំ​នៃ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គព្រោះ​ព្រះ‌អង្គ​ប្រណី‌សន្ដោស​ដល់​ទូលបង្គំ។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 142