គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 141:1-7 Khmer Standard Version (KHSV)

1. ឱ​ព្រះ‌អម្ចាស់​អើយទូលបង្គំ​សូម​អង្វរ​ព្រះ‌អង្គមេត្តា​យាង​មក​ជួយ​ទូលបង្គំ​ជា​ប្រញាប់ពេល​ទូលបង្គំ​អង្វរ​ព្រះ‌អង្គសូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ពាក្យ​ទូលបង្គំ​ផង!

2. សូម​ឲ្យ​ពាក្យ​អធិស្ឋាន​របស់​ទូលបង្គំឡើង​ទៅ​ដល់​ព្រះ‌អង្គ ដូច​ផ្សែង​គ្រឿង​ក្រអូបសូម​ទទួល​ពាក្យ​សរសើរ​តម្កើង​របស់​ទូលបង្គំដូច​តង្វាយ​នៅ​ពេល​ល្ងាច!

3. ឱ​ព្រះ‌អម្ចាស់​អើយ សូម​រក្សា​មាត់​ទូលបង្គំកុំ​ឲ្យ​ទូលបង្គំ​ពោល​ពាក្យ​អាក្រក់​សោះ​ឡើយ។

4. សូម​កុំ​បណ្តោយ​ឲ្យ​ចិត្ត​ទូលបង្គំមាន​លំអៀង​ទៅ​រក​អំពើ​អាក្រក់ហើយ​ប្រព្រឹត្ត​អំពើ​អាក្រក់រួម​ជា​មួយ​មនុស្ស​ទុច្ចរិតសូម​កុំ​ឲ្យ​ទូលបង្គំ​ចូល​រួម​ជប់‌លៀងជា​មួយ​ពួក​គេ​ឡើយ។

5. បើ​មនុស្ស​សុចរិត​វាយ​ប្រដៅនិង​ស្ដី​បន្ទោស​ទូលបង្គំ​ដោយ​ចិត្ត​ស្មោះ​ត្រង់ទូលបង្គំ​មិន​ប្រកែក​ទេព្រោះ​ជា​ការ​ល្អ​ចំពោះ​ទូលបង្គំប្រៀប​ដូច​ជា​ទឹក​អប់​ហូរ​លើ​ក្បាល​ទូលបង្គំ។ក៏​ប៉ុន្តែ ទូលបង្គំ​នៅ​តែ​បន្ត​អធិស្ឋានតប​នឹង​អំពើ​ឃោរ‌ឃៅ​របស់​មនុស្ស​ទុច្ចរិត។

6. សូម​ឲ្យ​ចៅ‌ក្រម​របស់​ពួក​នោះត្រូវ​គេ​ច្រាន​ទម្លាក់​ទៅ​ក្នុង​ក្រហែង​ថ្មហើយ​សូម​ឲ្យ​បច្ចា‌មិត្ត​ស្ដាប់​សេចក្ដីដែល​ទូលបង្គំ​និយាយ​ដោយ​សុទ្ធ​ចិត្ត។

7. ដី​ប្រេះ​ចេញ​ពី​គ្នា​យ៉ាង​ណាសូម​ឲ្យ​ស្ថាន​មនុស្ស​ស្លាប់​បើក​ចំហលេប​ឆ្អឹង​របស់​គេ​ដែល​នៅ​រាយ‌ប៉ាយគ្រប់​ទី​កន្លែង​យ៉ាង​នោះ​ដែរ។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 141