គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 140:6-13 Khmer Standard Version (KHSV)

6. ខ្ញុំ​ទូល​ព្រះ‌អម្ចាស់​ថា: ព្រះ‌អង្គ​ជា​ព្រះ​នៃ​ទូលបង្គំ! ព្រះ‌អម្ចាស់​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌ស្ដាប់​ទូលបង្គំ​ទទូច​អង្វរ​ព្រះ‌អង្គ!

7. ព្រះ‌ជា‌អម្ចាស់​អើយព្រះ‌អង្គ​សង្គ្រោះ​ដោយ​ព្រះ‌ចេស្ដា​របស់​ព្រះ‌អង្គនៅ​ពេល​ធ្វើ​សឹក​សង្គ្រាមព្រះ‌អង្គ​ការពារ​ទូលបង្គំ។

8. ឱ​ព្រះ‌អម្ចាស់​អើយសូម​កុំ​ឲ្យ​ចិត្ត​ប៉ង‌ប្រាថ្នា​របស់​មនុស្សអាក្រក់​បាន​សម្រេច​ឡើយហើយ​កុំ​បណ្ដោយ​ឲ្យ​ផែន‌ការរបស់​គេ​បាន​ជោគ​ជ័យ​ឲ្យ​សោះ។ - សម្រាក

9. សូម​កុំ​ឲ្យ​អស់​អ្នក​ដែល​ឡោម‌ព័ទ្ធ​ទូលបង្គំមាន​ជ័យ‌ជំនះតែ​ឲ្យ​ពាក្យ​ដែល​ពួក​គេ​ដាក់​បណ្ដាសា​ទូលបង្គំបាន​ធ្លាក់​ទៅ​លើ​ពួក​គេ​វិញ!

10. សូម​ឲ្យ​មាន​រងើក​ភ្លើង​ដ៏​ឆ្អិន‌ឆ្អៅស្រោច​ទៅ​លើ​ពួក​គេហើយ​សូម​ច្រាន​ពួក​គេ​ទម្លាក់​ទៅ​ក្នុង​ឡ​ភ្លើងដែល​គេ​ពុំ​អាច​ឡើង​មក​វិញ​បាន​ឡើយ។

11. សូម​កុំ​ឲ្យ​អ្នក​មួល​បង្កាច់​គេអាច​នៅ​ស្ថិត‌ស្ថេរ​លើ​ផែនដី​បានសូម​ឲ្យ​ទុក្ខ​វេទនា​តាម​យាយី​មនុស្ស​ឃោរ‌ឃៅឥត​ឈប់​ឈរ​ឡើយ។

12. ខ្ញុំ​ដឹង​ថា​ព្រះ‌អម្ចាស់រក​យុត្តិធម៌​ឲ្យ​មនុស្សកំសត់​ទុគ៌ត ព្រះ‌អង្គ​ការពារ​មនុស្ស​ក្រីក្រ។

13. ពិត​មែន​ហើយ មនុស្ស​សុចរិត​នឹង​នាំ​គ្នា​លើកតម្កើង​ព្រះ‌នាម​របស់​ព្រះ‌អង្គហើយ​មនុស្ស​សុចរិត​នឹង​ឃើញ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 140