គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 140:5-9 Khmer Standard Version (KHSV)

5. មនុស្ស​អួត‌អាង​នាំ​គ្នា​ដាក់​ចម្រូងនិង​បង្កប់​ខ្សែ​ចាំ​ទាក់​ទូលបង្គំពួក​គេ​រាយ​អន្ទាក់​នៅ​តាម​ផ្លូវហើយ​ជីក​រណ្ដៅ​ចាំ​ចាប់​ទូលបង្គំ។ - សម្រាក

6. ខ្ញុំ​ទូល​ព្រះ‌អម្ចាស់​ថា: ព្រះ‌អង្គ​ជា​ព្រះ​នៃ​ទូលបង្គំ! ព្រះ‌អម្ចាស់​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌ស្ដាប់​ទូលបង្គំ​ទទូច​អង្វរ​ព្រះ‌អង្គ!

7. ព្រះ‌ជា‌អម្ចាស់​អើយព្រះ‌អង្គ​សង្គ្រោះ​ដោយ​ព្រះ‌ចេស្ដា​របស់​ព្រះ‌អង្គនៅ​ពេល​ធ្វើ​សឹក​សង្គ្រាមព្រះ‌អង្គ​ការពារ​ទូលបង្គំ។

8. ឱ​ព្រះ‌អម្ចាស់​អើយសូម​កុំ​ឲ្យ​ចិត្ត​ប៉ង‌ប្រាថ្នា​របស់​មនុស្សអាក្រក់​បាន​សម្រេច​ឡើយហើយ​កុំ​បណ្ដោយ​ឲ្យ​ផែន‌ការរបស់​គេ​បាន​ជោគ​ជ័យ​ឲ្យ​សោះ។ - សម្រាក

9. សូម​កុំ​ឲ្យ​អស់​អ្នក​ដែល​ឡោម‌ព័ទ្ធ​ទូលបង្គំមាន​ជ័យ‌ជំនះតែ​ឲ្យ​ពាក្យ​ដែល​ពួក​គេ​ដាក់​បណ្ដាសា​ទូលបង្គំបាន​ធ្លាក់​ទៅ​លើ​ពួក​គេ​វិញ!

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 140