គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 140:1-7 Khmer Standard Version (KHSV)

1. ឱ​ព្រះ‌អម្ចាស់​អើយសូម​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ពី​មនុស្ស​អាក្រក់សូម​ការពារ​ទូលបង្គំ​ឲ្យ​ផុតពី​មនុស្ស​ឃោរ‌ឃៅ។

2. អ្នក​ទាំង​នោះ​គិត​តែ​ពី​ប្រព្រឹត្ត​អំពើ​អាក្រក់ហើយ​ស្វែង​រក​ជំលោះ​ជា​រៀង​រាល់​ថ្ងៃ!

3. អណ្ដាត​របស់​គេ​ប្រៀប​បាន​នឹង​ដាវ​ដ៏​មុតមាត់​របស់​គេ​ពោរ‌ពេញ​ទៅ​ដោយ​ពិសដូច​ពស់​វែក។ - សម្រាក

4. ឱ​ព្រះ‌អម្ចាស់​អើយ សូម​ការពារ​ទូលបង្គំកុំ​ឲ្យ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃរបស់​មនុស្ស​អាក្រក់!សូម​ការពារ​ទូលបង្គំ​ឲ្យ​រួច​ផុត​ពី​មនុស្សឃោរ‌ឃៅ​ដែល​ឃុប‌ឃិត​គ្នាចង់​ផ្តួល​រំលំ​ទូលបង្គំ!

5. មនុស្ស​អួត‌អាង​នាំ​គ្នា​ដាក់​ចម្រូងនិង​បង្កប់​ខ្សែ​ចាំ​ទាក់​ទូលបង្គំពួក​គេ​រាយ​អន្ទាក់​នៅ​តាម​ផ្លូវហើយ​ជីក​រណ្ដៅ​ចាំ​ចាប់​ទូលបង្គំ។ - សម្រាក

6. ខ្ញុំ​ទូល​ព្រះ‌អម្ចាស់​ថា: ព្រះ‌អង្គ​ជា​ព្រះ​នៃ​ទូលបង្គំ! ព្រះ‌អម្ចាស់​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌ស្ដាប់​ទូលបង្គំ​ទទូច​អង្វរ​ព្រះ‌អង្គ!

7. ព្រះ‌ជា‌អម្ចាស់​អើយព្រះ‌អង្គ​សង្គ្រោះ​ដោយ​ព្រះ‌ចេស្ដា​របស់​ព្រះ‌អង្គនៅ​ពេល​ធ្វើ​សឹក​សង្គ្រាមព្រះ‌អង្គ​ការពារ​ទូលបង្គំ។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 140