1. ឱព្រះអម្ចាស់អើយសូមរំដោះទូលបង្គំឲ្យរួចពីមនុស្សអាក្រក់សូមការពារទូលបង្គំឲ្យផុតពីមនុស្សឃោរឃៅ។
2. អ្នកទាំងនោះគិតតែពីប្រព្រឹត្តអំពើអាក្រក់ហើយស្វែងរកជំលោះជារៀងរាល់ថ្ងៃ!
3. អណ្ដាតរបស់គេប្រៀបបាននឹងដាវដ៏មុតមាត់របស់គេពោរពេញទៅដោយពិសដូចពស់វែក។ - សម្រាក
4. ឱព្រះអម្ចាស់អើយ សូមការពារទូលបង្គំកុំឲ្យធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់មនុស្សអាក្រក់!សូមការពារទូលបង្គំឲ្យរួចផុតពីមនុស្សឃោរឃៅដែលឃុបឃិតគ្នាចង់ផ្តួលរំលំទូលបង្គំ!
5. មនុស្សអួតអាងនាំគ្នាដាក់ចម្រូងនិងបង្កប់ខ្សែចាំទាក់ទូលបង្គំពួកគេរាយអន្ទាក់នៅតាមផ្លូវហើយជីករណ្ដៅចាំចាប់ទូលបង្គំ។ - សម្រាក