គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 14:1-7 Khmer Standard Version (KHSV)

1. មនុស្ស​ល្ងី‌ល្ងើ​គិត​ក្នុង​ចិត្ត​ថា«គ្មាន​ព្រះ‌ជាម្ចាស់​ទាល់​តែ​សោះ!»គេ​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​ថោក​ទាបនិង​កិច្ចការ​ផ្សេងៗ​គួរ​ឲ្យ​ស្អប់​ខ្ពើមគឺ​គ្មាន​នរណា​ម្នាក់​ប្រព្រឹត្ត​អំពើ​ល្អ​ឡើយ។

2. ព្រះ‌អម្ចាស់​ទត​ពី​ស្ថាន​បរម​សុខ​មកពិនិត្យ​មើល​មនុស្ស​លោកព្រះ‌អង្គ​រក​មើល ក្រែង​លោ​មាន​នរណា​ម្នាក់ដឹង​ខុស​ត្រូវ ហើយ​ស្វែង​រក​ព្រះ‌ជាម្ចាស់។

3. ក៏​ប៉ុន្តែ មនុស្ស​គ្រប់ៗ​រូប​បាន​វង្វេង​ចេញ​ឆ្ងាយពី​ព្រះ‌ជាម្ចាស់ហើយ​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​ខិល‌ខូចគ្មាន​នរណា​ម្នាក់​ប្រព្រឹត្ត​អំពើ​ល្អ​ឡើយសូម្បី​តែ​ម្នាក់​ក៏​គ្មាន​ផង។

4. តើ​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិតសុទ្ធ​តែ​ជា​មនុស្ស​ល្ងង់​ឬ?អ្នក​ទាំង​នោះ​ចិញ្ចឹម​ជីវិតដោយ​ជិះ‌ជាន់​ប្រជា‌រាស្ត្រ​របស់​យើងគេ​មិន​អង្វរ​រក​ព្រះ‌អម្ចាស់​ទាល់​តែ​សោះ។

5. អ្នក​ទាំង​នោះ​ភ័យ​ញ័រ​ជា​ខ្លាំងដោយ​ព្រះ‌ជាម្ចាស់​ជួយ​គាំទ្រ​ក្រុម​មនុស្ស​សុចរិត។

6. «អ្នក​រាល់​គ្នា​បាន​ធ្វើ​ឲ្យ​មនុស្ស​ទុគ៌តបាត់​បង់​សេចក្ដី​សង្ឃឹម​របស់​ខ្លួនប៉ុន្តែ ព្រះ‌អម្ចាស់​ធ្វើ​ជា​ជម្រក​របស់​គេ។

7. សូម​ឲ្យ​អ៊ីស្រា‌អែល​បាន​ទទួលការ​សង្គ្រោះ​ពី​ក្រុង​ស៊ីយ៉ូន។នៅ​ពេល​ដែល​ព្រះ‌អម្ចាស់​នាំ​ប្រជា‌ជន​របស់​ព្រះ‌អង្គឲ្យ​ងើប​មុខ​ឡើង​វិញពូជ​របស់​លោក​យ៉ាកុប​នឹង​ត្រេក​អរ​សប្បាយពូជ​របស់​លោក​អ៊ីស្រា‌អែល​នឹង​មាន​អំណរលើស‌លប់»។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 14