គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 139:7-20 Khmer Standard Version (KHSV)

7. តើ​ទូលបង្គំ​អាច​ទៅ​ណា​ឆ្ងាយ​ពី​ព្រះ‌អង្គ​បាន?តើ​ទូលបង្គំ​គេច​ចេញ​ឲ្យ​ឆ្ងាយពី​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គ​ដូច​ម្ដេច​បាន?

8. បើ​ទូលបង្គំ​ឡើង​ទៅ​លើ​មេឃព្រះ‌អង្គ​គង់​នៅ​ទី​នោះបើ​ទូលបង្គំ​ទៅ​នៅ​ស្ថាន​មនុស្ស​ស្លាប់ក៏​ព្រះ‌អង្គ​នៅ​ទី​នោះ​ដែរ។

9. ទោះ​បី​ទូលបង្គំ​ពាក់​ស្លាប​ហោះទៅ​កន្លែង​ព្រះ‌អាទិត្យ​រះឬ​ទោះ​បី​ទូលបង្គំ​ទៅ​រស់​នៅ​ខាង​នាយ​សមុទ្រ​ក្ដី

10. ក៏​ព្រះ‌អង្គ​គង់​នៅ​ទី​នោះ ដើម្បី​ដឹក​នាំ​ទូលបង្គំហើយ​ជួយ​ទូលបង្គំដោយ​ព្រះ‌បារមី​របស់​ព្រះ‌អង្គ។

11. ប្រសិន​បើ​ទូលបង្គំ​ពោល​ថា:«សូម​ឲ្យ​ភាព​ងងឹត​គ្រប​ពី​លើ​ខ្ញុំហើយ​សូម​ឲ្យ​ពន្លឺ​ថ្ងៃ​ដែល​នៅ​ជុំ‌វិញ​ខ្ញុំប្រែ​ទៅ​ជា​យប់​ងងឹត!»។

12. ក៏​ប៉ុន្តែ ចំពោះ​ព្រះ‌អង្គ​ទោះ​បី​ងងឹត​យ៉ាង​ណា​ក្ដីក៏​នៅ​តែ​ភ្លឺ​ដដែលគឺ​យប់​ភ្លឺ​ដូច​ថ្ងៃ ហើយ​ភាព​ងងឹត​ដូច​ពន្លឺ។

13. ព្រះ‌អង្គ​បាន​បង្កើត​ទូលបង្គំ​មកព្រះ‌អង្គ​បាន​បង្កប់​ទូលបង្គំ​នៅ​ក្នុង​ផ្ទៃ​ម្ដាយ។

14. ទូលបង្គំ​សូម​លើក​តម្កើង​ព្រះ‌អង្គដ្បិត​ទូលបង្គំ​ជា​ស្នា​ព្រះ‌ហស្ដ​ដ៏​ល្អ​អស្ចារ្យទូលបង្គំ​ដឹង​ច្បាស់​ថា​អ្វីៗ​ដែល​ព្រះ‌អង្គ​ធ្វើសុទ្ធ​តែ​ល្អ​អស្ចារ្យ​ទាំង​អស់។

15. នៅ​ពេល​ទូលបង្គំ​កកើត​ឡើងក្នុង​ទី​លាក់​កំបាំង គឺ​នៅ​ក្នុង​ផ្ទៃ​មាតារូប​កាយ​របស់​ទូលបង្គំ​មិន​បាន​លាក់​កំបាំងនឹង​ព្រះ‌អង្គ​ទេ។

16. កាល​ទូលបង្គំ​មិន​ទាន់​មាន​រូប​រាង​កាយ​នៅ​ឡើយព្រះ‌អង្គ​ទត​ឃើញ​ទូលបង្គំ​រួច​ស្រេច​ទៅ​ហើយព្រះ‌អង្គ​ក៏​បាន​កំណត់​ចំនួន​ថ្ងៃ​នៃ​អាយុ​ជីវិតរបស់​ទូលបង្គំ​ទុក​ក្នុង​បញ្ជី​របស់​ព្រះ‌អង្គមុន​នឹង​ថ្ងៃ​ទាំង​នោះ​មក​ដល់​ទៅ​ទៀត។

17. ឱ​ព្រះ‌ជាម្ចាស់​អើយព្រះ‌តម្រិះ​របស់​ព្រះ‌អង្គ​ជ្រៅ​ជ្រះ​ណាស់ហើយ​មាន​ច្រើន​ឥត​គណនា​ទៀត​ផង

18. ប្រសិន​បើ​ទូលបង្គំ​រាប់ ក៏​រាប់​មិន​អស់​ដែរព្រោះ​មាន​ចំនួន​ច្រើន​ជាង​គ្រាប់​ខ្សាច់​ទៅ​ទៀតហើយ​ទោះ​បី​ទូលបង្គំ​អាច​រាប់​ជិត​អស់​ក្ដីក៏​ទូលបង្គំ​នៅ​តែ​ពុំ​ទាន់​យល់​ពី​ព្រះ‌អង្គ​ដដែល។

19. ឱ​ព្រះ‌ជាម្ចាស់​អើយព្រះ‌អង្គ​គួរ​តែ​ប្រហារ​មនុស្ស​ពាលហើយ​បណ្តេញ​ពួក​ឃាតក​ចេញឲ្យ​ឆ្ងាយ​ពី​ទូលបង្គំ។

20. បច្ចា‌មិត្ត​របស់​ព្រះ‌អង្គ​នាំ​គ្នា​យក​ព្រះ‌នាម​ព្រះ‌អង្គទៅ​ប្រើ​សម្រាប់​បោក​បញ្ឆោតហើយ​គេ​និយាយ​ពី​ព្រះ‌អង្គ​ដោយ​ឥត​បាន​ការ។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 139