គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 139:2-10 Khmer Standard Version (KHSV)

2. ព្រះ‌អង្គ​ជ្រាប​ពេល​ណា​ដែល​ទូលបង្គំ​អង្គុយពេល​ណា​ដែល​ទូលបង្គំ​ក្រោក​ឈរព្រះ‌អង្គ​ឈ្វេង​យល់​គំនិត​របស់​ទូលបង្គំតាំង​ពី​ចម្ងាយ។

3. ព្រះ‌អង្គ​ជ្រាប​ពេល​ណា​ដែល​ទូលបង្គំ​ធ្វើ​ការពេល​ណា​ដែល​ទូលបង្គំ​សម្រាកហើយ​ព្រះ‌អង្គ​ជ្រាប​ច្បាស់​នូវ​អ្វីៗទាំង​អស់​ដែល​ទូលបង្គំ​ប្រព្រឹត្ត។

4. ព្រះ‌អម្ចាស់​អើយពាក្យ​សម្ដី​មិន​ទាន់​ចេញ​ពី​មាត់​ទូលបង្គំ​ផងព្រះ‌អង្គ​ជ្រាប​សេចក្ដី​ដែល​ទូលបង្គំ​បម្រុងនឹង​និយាយ​នោះ​រួច​ស្រេច​ទៅ​ហើយ។

5. ព្រះ‌អង្គ​នៅ​ពី​មុខ​ពី​ក្រោយ​ទូលបង្គំព្រះ‌អង្គ​ការពារ​ទូលបង្គំដោយ​ព្រះ‌បារមី​របស់​ព្រះ‌អង្គ។

6. ទូលបង្គំ​កោត​ស្ញប់‌ស្ញែង​ណាស់ដោយ​ព្រះ‌អង្គ​ស្គាល់​ទូលបង្គំ​ច្បាស់​ដូច្នេះគឺ​អស្ចារ្យ​ពេក​ដែល​ទូលបង្គំមិន​អាច​យល់​បាន​ឡើយ។

7. តើ​ទូលបង្គំ​អាច​ទៅ​ណា​ឆ្ងាយ​ពី​ព្រះ‌អង្គ​បាន?តើ​ទូលបង្គំ​គេច​ចេញ​ឲ្យ​ឆ្ងាយពី​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គ​ដូច​ម្ដេច​បាន?

8. បើ​ទូលបង្គំ​ឡើង​ទៅ​លើ​មេឃព្រះ‌អង្គ​គង់​នៅ​ទី​នោះបើ​ទូលបង្គំ​ទៅ​នៅ​ស្ថាន​មនុស្ស​ស្លាប់ក៏​ព្រះ‌អង្គ​នៅ​ទី​នោះ​ដែរ។

9. ទោះ​បី​ទូលបង្គំ​ពាក់​ស្លាប​ហោះទៅ​កន្លែង​ព្រះ‌អាទិត្យ​រះឬ​ទោះ​បី​ទូលបង្គំ​ទៅ​រស់​នៅ​ខាង​នាយ​សមុទ្រ​ក្ដី

10. ក៏​ព្រះ‌អង្គ​គង់​នៅ​ទី​នោះ ដើម្បី​ដឹក​នាំ​ទូលបង្គំហើយ​ជួយ​ទូលបង្គំដោយ​ព្រះ‌បារមី​របស់​ព្រះ‌អង្គ។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 139